ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបូកសរុបនេះ បានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួន ៧២៤ រូប ស្រី ១៩៤ រូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំបូកសរុបនាឱកាសនេះ ព្រមទាំងបានធ្វើការកោតសរសើរ និងតាំងចិត្តខ្ពស់ប្រកបដោយឆន្ទៈ ក្នុងការអភិវឌ្ឍសមិទ្ធផលបន្ថែមទៀត ដើម្បីបង្កើតស្នាដៃបន្ដពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទក្នុងនីតិកាលមុនៗកន្លងមក។ ជាពិសេស ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាពដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយមហិច្ឆតា ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រសួង ព្រមទាំងបានចាត់ទុកថាកិច្ចប្រជុំនេះ គឺជាសិក្ខាសាលាចែករំលែក និងប្រមូលធាតុចូល និងពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ដោយពិនិត្យ និងវាយតម្លៃលើ បញ្ហា ការប្រឈម ចំណុចខ្លាំង ចំណុចខ្សោយទាំងកត្តាក្នុងស្ថាប័ន មានដូចជា កត្តាធនធានមនុស្ស, ក្រមខ័ណ្ឌគោលនយោបាយ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងអរូបវន្ដ, កិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលនានា និង កត្តាសហគមន៍ជនបទ មានដូចជា កត្តាធនធានធម្មជាតិ, សន្ដិសុខស្បៀង, វិសមភាពសង្គម, ចំណាកស្រុក, ភាពជាម្ចាស់សហគមន៍ជនបទ និងការប្រែប្រួលអាកាសធាតុជាដើម។

ឯកឧត្តម ទ្រី មេង អញ្ជើញចូលរួមប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៤ នៅខេត្តរតនគិរី

ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  ដោយមានការចូលរួមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធាន PWG មន្ត្រីទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  ព្រមទាំងមានការចូលរួមពី តំណាងអង្គការ UNICEF អង្គការ Plan អន្តរជាតិកម្ពុជា តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អជ្ញាធរស្រុកឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ សរុប ៦១៧នាក់ ស្រី២៦៧នាក់។

គោលបំណងដើម្បីប្រកាសទទួលស្គាល់ស្រុកតាវែង ក្រុងបានលុង និងស្រុកបរកែវ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៤។

ជាលទ្ធផល៖

១. ប្រកាសទទួលស្គាល់ស្រុកក្រុងទទួលបានODF ទាំង៣ និង តាមរបាយការណ៍របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីបានបង្ហាញថាខេត្តរតនគិរីទទួលបានអត្រាគ្របដណ្តប់អនាម័យ ៧០,៩១% ទឹកស្អាតបាន ៧៤,១០%។

២. ឆ្នាំ២០២៣ខេត្តរតនគិរីទទួលបានក្រុង/ស្រុក ODF ចំនួន ៤ឃុំ ODF ចំនួន ២២ភូមិ និងភូមិ ODF ១១០ភូមិ ។ ក្នុងនោះផងដែរមានក្រុងចំនួន១ បានទទួល ODF+ ឃុំសង្កាត់ចំនួន៤ បានទទួល ODF+ និងភូមិចំនួន ១៦ ទទួលបានODF+។

ឯកសារសន្និបាតឆ្នាំ ២០២៣

{:kh}

{:}{:en}

{:}

ឯកឧត្តម សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០%​ លេីការងារចំនួន​ ០២គម្រោង ក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណេីរដោយ​លោក យន់ សារ៉ោម ប្រធានមន្ទីរ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០%​ លេីការងារចំនួន​ ០២គម្រោង​ ដូចខាងក្រោម៖

 

-គម្រោងទី១ ការងារថែទាំខួប​ ផ្លូវក្រាលល្បាយថ្មភ្នំ​ ចំនួន០១ខ្សែ​ ប្រវែង​ ៧ ៥០០ម​ ទទឹង​ ៦ម​ កម្រាស់​ ២០ស.ម​ និងសាងសង់លូប្រអប់មុខពីរ​ទំហំ​ (2W3mxH3mx8m) ចំនួន​ ០២កន្លែង​ ស្ថិតនៅក្នុងឃុំសុខសាន្ត​ ស្រុកកោះញែក​

 

-គម្រោងទី២ ការងារថែទាំប្រចាំ ចំនួន​ 5ខ្សែ​ ប្រវែងសរុប​ ៩៧ ២០០ម​  ទទឹង​៦ម​ ស្ថិតនៅឃុំអបួនលេី​ ឃុំសុខសាន្ត​ ឃុំរយ៉​ ឃុំណងឃីលិក​(ស្រុកកោះញែក) សង្កាត់រមនា​(ក្រុងសែនមនោរម្យ) ឃុំមេម៉ង់​ និងឃុំចុងផ្លាស់​(ស្រុកកែវសីមា) ខេត្តមណ្ឌលគិរី

 

គម្រោងទាំងពីរនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដោយប្រេីប្រាស់ថវិកាជំពូក ៦១។

 

បន្ទាប់ពីបានត្រួតពិនិត្យគុណភាពរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការអនុវត្តនេះ៕

ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងលោក លោកស្រីប្រធាននាយកដ្ឋាន។

 

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើការបែងចែកតួនាទីភារកិច្ច និងការចាត់តាំងអ្នកទទួលខុសត្រូវតាមអនុគណៈកម្មការទាំង ៤ និងក្រុមការងារផ្សេង ដើម្បីធានាដល់ដំណើរការកិច្ចប្រជុំប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។

 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំពីកាលបរិច្ឆេទនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃ គឺនៅថ្ងៃទី០៤ -០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្ត្ត្រីក្រសួងអភិវឌ្ឍនជនបទ​ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួនជាង ៧២៤ នាក់។

 

ឯកឧត្ដម ឈឹម សៅគី បានមានប្រសាសន៍ថាប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ពិតជាសំខាន់ណាស់សម្រាប់ក្រសួង ក្នុងនោះនឹងមានការធ្វើបទបង្ហាញអំពីសមិទ្ធផលនានាក្នុងឆ្នាំ២០២៣  ដែលក្រសួងសម្រេចបាន មានកិច្ចពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយផ្ដោតលើ បញ្ហា ការប្រឈម ចំណុចខ្លាំង ចំណុចខ្សោយទាំងកត្តាក្នុងអង្គភាព និងកត្តាសហគមន៍ជនបទ ការដាក់ចេញនូវវិធានការដោះស្រាយ ជាពិសេសផ្ដោតលើការលើកទិសដៅការងារបន្ដតាមកម្មវិធីនីមួយៗរបស់ក្រសួង ក្នុងគោលដៅធានាឈានទៅចូលរួមសម្រេចឱ្យបាននូវសូចនាករចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ឯកឧត្តម ជី ស៊ីថា បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី  បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលមានសមាសភាអញ្ជើញចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន សរុប ២៤រូប ស្រី៥រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំពិភាក្សារួមមាន៖

-ពិនិត្យលើវឌ្ឍនភាពការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន

-ពិនិត្យលើបញ្ហាប្រឈមរបស់ការិយាល័យជំនាញ និងទទួលយកសំណើសុំផ្សេងៗរបស់មន្ទីរ

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម រដ្ឋលេខធិការ បានផ្ដល់អនុវសាសន៍ឱ្យមន្ត្រីរបស់មន្ទីរទាំងអស់ខិតខំអនុវត្តការងារ ទៅតាមផែនការដែលបានដាក់ចេញ បន្តលើកទឹកចិត្តដល់មន្ត្រីសកម្ម មន្ត្រីជាស្រ្តី ជាពិសេសមន្ត្រជាស្រ្តីកំពុងមានផ្ទៃពោះ ព្រមទាំងមន្ត្រីជាជនពិការផងដែរ និងបានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។

មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង នៅខេត្តរតនគិរី

ខេត្តរតនគីរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី លោកទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គស្ដីពី ការត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុកអូរជុំ លោកមេឃុំប៉ូយ តំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងបងប្អូនជនជាតិដើមភាគតិច គ្រឹង សរុប ១៤៨  នាក់/ស្រី   ៦២ នាក់ ។

កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យឡើងវិញនូវខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសគឺ ជនជាតិ គ្រឹង ដែលចាត់ទុកថា ជាការត្រួតពិនិត្យជាលើកចុងក្រោយ នៃខ្លឹមសារនេះ ដោយមានគណៈកម្មាធិការសហគមន៍ ចាស់ទុំក្នុងភូមិ និងសមាជិកសហគមន៍ បានចូលរួមផ្តល់ជាមតិយោបល់យ៉ាងផុសផុល និងជាកិច្ចបញ្ចប់ពួកគាត់ បានយល់ស្របទៅលើខ្លឹមសារបទបញ្ជាផ្ទៃក្នុងនេះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និសប្បាយរីរាយបំផុត ៕

ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា  ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ ដែលបានការគាំទ្រពីអង្គការយូនីសេហ្វ ដែលរៀបចំឡើងនៅបន្ទប់ប្រជុំសាខាកាកបាទក្រហមខេត្តព្រះវិហារ ដោយមានអ្នកចូលរួម សរុបចំនួន ២៧ នាក់ ស្រី ០៥ នាក់។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដូចខាងក្រោម៖

–  ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសពាក់ព័ន្ធក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត

–  ពន្លឿនការអនុវត្តកម្មវិធីទឹកស្អាតជនបន ឱ្យមានអត្រាកំណើនខ្ពស់ដើម្បីសម្រេចតាមផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល

តាមរយ:សិក្ខាសាលានេះ សិក្ខាកាមដែលចូលរួមទទួលបានលទ្ធផលដូចខាងក្រោម៖

–  បានយល់ដឹង និងអាចធ្វើវឌ្ឍនភាពនៃស្ថានភាពទឹកស្អាតជនបទក្នុងខេត្តព្រះវិហារ

–  យល់ដឹងអំពីវិធីសាស្រ្តក្នុងការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការធ្វើចំណាត់ថ្នាក់អាទិភាពទឹកស្អាតជនបទ

–  អាចកំណត់តំបន់អាទិភាពសម្រាប់ដៃគូអភិវឌ្ឍន៍គម្រោងទឹកស្អាតរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព

–  មានសមត្ថភាពតាមដាន និងសម្របសម្រួលដល់ការអនុវត្តកម្មវិធីទឹកស្អាតក្នុងតំបន់របស់ខ្លួន៕

ឯកឧត្តម ជី ស៊ីថា បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី  បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលមានសមាសភាអញ្ជើញចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង សរុប ១៦រូប ស្រី៣រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំពិភាក្សារួមមាន៖

-ពិនិត្យលើវឌ្ឍនភាពការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង

-ពិនិត្យលើបញ្ហាប្រឈមរបស់ការិយាល័យជំនាញ និងទទួលយកសំណើសុំផ្សេងៗរបស់មន្ទីរ

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម រដ្ឋលេខធិការ បានផ្ដល់អនុវសាសន៍ឱ្យមន្ត្រីរបស់មន្ទីរទាំងអស់ខិតខំអនុវត្តការងារ ទៅតាមផែនការដែលបានដាក់ចេញ បន្តលើកទឹកចិត្តដល់មន្ត្រីសកម្ម មន្ត្រីជាស្រ្តី ជាពិសេសមន្ត្រជាស្រ្តីកំពុងមានផ្ទៃពោះ ព្រមទាំងមន្ត្រីជាជនពិការផងដែរ និងបានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។