គណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% លើគម្រោងផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ នៅឃុំតាសាញ ស្រុកសំឡូត

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧  ខែធ្នូ ឆ្នាំ២០២៣  ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% លើគម្រោងផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែងសរុប ៣ ២០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ, សាងសង់លូប្រអប់មុខពីរ ចំនួន០២កន្លែង, លូមូលមុខពីរចំនួន ០២កន្លែង, លូមូលមុខមួយចំនួន ៥កន្លែង, និងស្លាកឈ្មោះផ្លូវ ចំនួន០២កន្លែង មានទីតាំងនៅភូមិអន្លុងពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ការងារស្ថាបនាផ្លូវខាងលើ អនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ជាលទ្ធផល គណៈកម្មាធិការអន្តរក្រសួង បានឯកភាព សម្រេច ប្រគល់ ទទួលជាស្ថាពរ ការងារខាងលើ៕

ឯកឧត្តម ភួង សោភា អញ្ជើញជាគណ:អធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងសៀវភៅណែនាំសម្រាប់រចនាគ្រោងប្លង់ផ្លូវជនបទ នៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT) បានអញ្ជើញជាគណ:អធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងសៀវភៅណែនាំសម្រាប់រចនាគ្រោងប្លង់ផ្លូវជនបទ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រុមទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន មេគង្គ អែតវ៉ិនធិច (Mekong Advance tech) សហការ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃភោជនីយដ្ឋាន ទន្លេបាសាក់ ២។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីមន្ត្រីជំនាញនៅថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ព្រមទាំងអ្នកបច្ចេកទេសមកពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនានា នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីកសាង ”សៀវភៅណែនាំសម្រាប់រចនាគ្រោងប្លង់ផ្លូវជនបទ” ឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាននៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជាយើង។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតំបន់ ០១ និងតំបន់ ០២ នៃតំបន់អង្គរដែលបានស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតំបន់ ០១ និងតំបន់ ០២ នៃតំបន់អង្គរដែលបានស្ម័គ្រចិត្តមករស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដោយមានប្រជាពលរដ្ឋចូលរួមចំនួនប្រមាណ ៤ ៥០០ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតំលៃ ១០០% ដំណាក់កាលចុងក្រោយ លើការងារថែទាំផ្លូវជាប្រចាំ ដោយក្រាលល្បាយក្រួស ចំនួន ១៤ខ្សែ ប្រវែងសរុប ១២០ ២៥០ម

ខេត្តកំពង់ធំ៖ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកប្រធានមន្ទីរស្តីទី និងមន្ត្រីបច្ចេកទេសផ្លូវជនបទ បានចូលរួមអមដំណើរ  ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នឹងមានការចូលរួមពី ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតំលៃ ១០០% ដំណាក់កាលចុងក្រោយ លើការងារថែទាំផ្លូវជាប្រចាំ ដោយក្រាលល្បាយក្រួស ចំនួន ១៤ខ្សែ ប្រវែងសរុប ១២០ ២៥០ម ស្ថិតនៅស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរនិងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ (អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ)។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួងព្រមទទួលយក១០០%ដំណាក់កាលចុងក្រោយ។

ផ្លូវក្រាលល្បាយក្រួស ចំនួន២កំណាត់ ប្រវែងសរុប ៤ ០០០ម៉ែត្រ ស្ថិតពីកែងផ្លូវ ៧១C ទៅភូមិត្រពាំងប្រលិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានជួសជុលបន្ទាន់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ជៀស តេង ប្រធានការិយាល័យ និងក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានចុះអមដំណើរក្រុមការងារនាយដ្ឋានផ្លូវលំជនបទ ដឹកនាំដោយលោក អ៊ឹង ឌីម៉ង់ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារជួសជុលបន្ទាន់ផ្លូវក្រាលល្បាយក្រួស ចំនួន២កំណាត់ ប្រវែងសរុប ៤ ០០០ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ ស្ថិតពីកែងផ្លូវ ៧១C ទៅភូមិត្រពាំងប្រលិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែងរួចមក ក្រុមការងារបានឯកភាពទទួល យកលទ្ធផលការអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយបានសម្រេច ១០០% ស្របតាមបញ្ជីប៉ាន់តម្លៃ និងបទដ្ឋានបច្ចេកទេស។

ជាមួយនេះដែរក្រុមការងារបានសំណូមពរដល់មន្ទីរបន្តអនុវត្តការងារស្របតាមបទដ្ឋានបច្ចេកទេសបន្តទៀត ដើម្បីរក្សាបានភាពយូរអង្វែងសម្រាប់ការប្រើប្រាស់ផ្លូវជនបទ៕

Request for Expressions of Interest

The Royal Government of Cambodia (RGC) has obtained financing from the International Development Association IDA) towards the cost of the Cambodia Southeast Asia Disaster Risk Management Project II for rehabilitation and upgrade of Rural Roads in Cambodia. The proposed PDO is to be achieved through the following components: (1) Institutional strengthening for disaster resilience at the national level; (2) Resilient rural transport infrastructure reconstruction and maintenance; (3) Project Management; and (4) Contingency Emergency Response.

Road Connectivity Improvement Project (RCIP)

Public Consultations held in Tboung Khmum (CW3 – TBK) and Kratie (CW1 – KRT) on 01 December 2023, and Kampong Cham (CW2-KC) from June-September 2023

Public Consultation Data for 3 Provinces -04Dec AF

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។ កិច្ចប្រជុំបូកសរុបនេះបានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួនជាង ១០០០នាក់។

 

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងពេញលេញ ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់។  តាមរយៈកិច្ចប្រជុំរយៈពេល ០៣ ថ្ងៃនេះ កិច្ចប្រជុំបានដំណើរការទៅក្នុងទិដ្ឋភាព ២ គឺ (១).ការធ្វើបទបង្ហាញស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និង (២). បង្ហាញស្ដីពីការវិភាគ SWOT សម្រាប់កម្មវិធីអាទិភាពទាំង ៤ និងអនុកម្មវិធីនានា របស់ក្រសួង ព្រមទាំងការដាក់ចេញជាវិធានការដោះស្រាយ និងការលើកទិសដៅការងារ ដែលជាធាតុចូលដ៏សំខាន់ ដើម្បីកំណត់ជាសូចនាករច្បាស់លាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ដ្រ និងកម្មវិធីអាទិភាពឆ្នាំ២០២៤ -២០២៨ ដោយឡែកសម្រាប់ឆ្នាំ២០២៤ របស់ក្រសួង ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារ ដែលមានខ្លឹមសារដូចខាងក្រោម៖

 

–  ត្រូវគិតគូរដល់ប្រជាពលរដ្ឋជាចម្បង ដើម្បីទទួលបានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការលើក និងអនុវត្តគម្រោងអាទិភាព ត្រូវផ្ដោតលើតម្រូវជាក់ស្ដែងរបស់ប្រជាជន និងតំបន់មានសក្ដានុពសេដ្ឋកិច្ច ដែលជួយដល់ការលើកម្ពស់ជីវភាពរបស់ប្រជាជន។

–  ត្រូវចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ដោយខិតខំអនុវត្តការងារឱ្យអស់ពីកម្លាំងកាយ ចិត្ត និងសមត្ថភាព និងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

–  ត្រូវឆ្លើយតបនឹងតម្រូវការ និងសំណូមពរបន្ទាន់របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ ក្នុងនាមជាមន្ដ្រីបម្រើប្រជាជន ដោយមិនតាំងខ្លួនជាម្ចាស់លើប្រជាជនឡើយ។

–  ត្រូវបន្ដកែទម្រង់ឱ្យកាន់តែល្អប្រសើរជាងមុន ដែលជាកាតព្វកិច្ចរបស់មន្ដ្រីគ្រប់គ្នា ដោយអនុវត្តតាមអភិក្រមបុរេសកម្ម ផ្លាស់ប្ដូរ និងចាប់យកនូវផ្នត់គំនិតជឿនលឿន ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

–  ត្រូវចូលរួមក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល, ខិតខំកសាងស្នាដៃ ឱ្យបានច្រើន, ជាពិសេសត្រូវបន្ដអនុវត្តអភិក្រម៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់។

–  ត្រូវចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ តាមរយៈការគោរពតាមសម្លេងសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

–  ត្រូវយកចិត្តទុកដាក់មន្ដ្រីតាមរយៈការលើកទឹកចិត្តគ្រប់រូបភាព, បង្កើនភាពស្និទ្ធស្នាល, លុបបំបាត់បក្ខពួកនិយម និងគ្រួសារនិយម។

អញ្ចើញជាវត្តមានដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាឱកាសដ៏វិសេសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានប្រគល់ប័ណ្ណសរសើរ ជូនដល់ ឯកឧត្ដម តំណាងអគ្គាធិការ, ឯកឧត្ដមតំណាងអគ្គនាយកដ្ឋានទាំង២, លោក លោកស្រីប្រធាន តំណាងនាយកដ្ឋានទាំង១១, និងលោក លោកស្រីប្រធានតំណាងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥, ព្រមទាំងបានបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលមានស្នាដៃល្អ ក្នុងការបំពេញការងារបានជោគជ័យជូនក្រសួងនាពេលកន្លងមក៕