ខេត្តកំពត៖ នៅព្រឹកថ្ងៃទីចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមដំណើរដោយ លោក វ៉ា ប៊ុនណាក់ លោក នួន សុខា តំណាងនាយកដ្ឋានផ្លូវជនបទ និងលោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវជនបទដែលរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពត បានចំនួន ៦ ខ្សែដូចខាងក្រោម:
– ខ្សែទី១ ៖ ផ្លូវភូមិដំណាក់ទ្រព្យ ស្ថិតនៅក្នុងឃុំក្រាំងស្វាយ ស្រុកឈូក មានប្រវែង ៣ ៣០០ ម៉ែត្រជាផ្លូវល្បាយក្រួសស របស់គម្រោងសាច់ប្រាក់ពលកម្ម ផ្លូវនេះហូច្រោះដាច់ផ្លូវ និងលូប្រវែងជាង ១៥ ម៉ែត្រ តែឃុំបានកំពុងភ្ជាប់ផ្លូវឡើងវិញ ។
-ខ្សែទី២ ៖ ផ្លូវជ័រដុំត្រពាំងលើក ស្ថិតក្នុងឃុំ ក្រាំងស្បូវ ស្រុកឈូក មានប្រវែង ១ ៨០០ ម៉ែត្រ ជាផ្លូវល្បាយក្រួស របស់គម្រោងសាច់ប្រាក់ពលកម្ម ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវជាង និងលូ ប្រវែង ១៣ ម៉ែត្រ ថ្នាក់ឃុំបានធ្វើស្ពានឬស្សីឆ្លងបណ្តោះអាសន្ន។
-ខ្សែទី៣៖ ភូមិមន ស្ថិតក្នុងឃុំ ក្រាំងស្បូវ ស្រុកឈូក មានប្រវែង ៨៥០ ម៉ែត្រ ជាផ្លូវល្បាយគ្រួស ប្រភពមូលនិធិឃុំ ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវប្រវែងជាង ១៨ ម៉ែត្រ និងលូ។
-ខ្សែទី៤៖ ភូមិតាមុំ ស្ថិតក្នុងឃុំ បានៀវ ស្រុកឈូក មានប្រវែង ២ ៤០០ ម៉ែត្រ ជាផ្លូវល្បាយក្រួសស ប្រភពសហគមន៍ ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវ និងលូប្រវែងជាង ៧ ម៉ែត្រ ឃុំធ្វើស្ពានឈើអោយប្រជាជនប្រើសិន ។
-ខ្សែទី៥៖ ផ្លូវតាមុំ ស្ថិតក្នុងឃុំ បានៀវ ស្រុកឈូក មានប្រវែង ១ ៦០០ម៉ែត្រ ប្រភេទផ្លូវល្បាយក្រយស ប្រភពមូលនិធិឃុំ ផ្លូវនេះទឹកហូច្រោះដាច់ផ្លូវប្រវែង ៨ ម៉ែត្រ លោកមេឃុំសន្យាជួសជុលវិញ ។
-ខ្សែទី៦៖ ផ្លូវចង្កៀង ស្ថិតក្នុងឃុំទទុង ស្រុកដងទង់ មានប្រវែង ៣ ០៣០ ម៉ែត្រ ជាផ្លូវល្បាយគ្រួស ប្រភពគម្រោងសាច់ប្រាក់ពលកម្ម ផ្លូវនេះលិចទឹកបណ្តាលអោយខូចជាង ៨៦៥ ម៉ែត្រ ។
Year: ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៩:៥៧ ព្រឹក
ឯកឧត្តម ជួប រតនា ចូលរួមកិច្ចប្រជុំស្តីពីការណែនាំកម្មវិធីវិនិយោគសាធារណៈ(ក.វ.ស) ៣ឆ្នាំរំកិល ២០២៤-២០២៦
រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រស្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយមន្ត្រីជំនាញ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមកិច្ចប្រជុំស្តីពីការណែនាំកម្មវិធីវិនិយោគសាធារណៈ(ក.វ.ស) ៣ឆ្នាំរំកិល ២០២៤-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ៕
អបអរសាទរ ខួបលើកទី២០ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបាយការណ៍បូកសរុបលទ្ធផលការងារ និងដំណើរការនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរបាយការណ៍បូកសរុបលទ្ធផលការងារ និងដំណើរការនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃអនុគណៈកម្មការខ្លឹមសារ អនុគណៈកម្មការរៀបចំពិធី និងឯកសារ អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃពិធីបើក និងពិធីបិទអង្គសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទប្រព្រឹត្ដទៅមានភាពរលូន និងប្រកបដោយភាពជោគជ័យ។
សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕
ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្ញើសារចូលរួមអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសទទួលបានពានកិត្តិយស ថ្នាក់មាសរបស់ មិត្តកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក និងប្រកាសនីយបត្រ ថ្នាក់សកលរបស់ OB-PS
ឯកឧត្តម ជាម ហ៊ីម អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគាររដ្ឋបាលខេត្តកំពង់ចាម ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ បានរៀបចំកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ហង់ ហ៊ីប៊ុណ្ណា តំណាងអង្គការភ្លែនអន្តរជាតិ។ អញ្ជើញចូលរួមជាសមាជិកនៃកិច្ចប្រជុំនេះផងដែរមាន តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុង ស្រុកទំាង១០ ក្នុងខេត្ត សរុបចំនួន ៣៧នាក់ ស្រី០៨នាក់ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងមានគោលបំណងដូចខាងក្រោម៖
– ពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល និងបញ្ហាប្រឈមពាក់ ព័ន្ធការងារ ODF ក្នុងខេត្ត
– កំណត់គោលដៅ និងយុទ្ធសាស្រ្តសម្រេចឱ្យបានស្ថានភាព ODF ខេត្ត មុនបំណាច់ឆ្នំា២០២៣
– បង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនាំស្តីពី ការផ្ទៀងផ្ទាត់ ODF ដល់ថ្នាក់ដឹកនំាខេត្ត ក្រុង ស្រុក និងតួអង្គពាក់ព័ន្ធ(PWG)ក្នុងការជំរុញឱ្យខេត្តសម្រេចបាន ODF
ជាលទ្ធផល កិច្ចប្រជុំសម្រេចបានដូចខាងក្រោម៖
១. បានធ្វើបទបង្ហាញពីសូចនាករ ODF តាមគោលការណ៍ណែនំា និងពិនិត្យកំណត់គោលដៅ ODF ខេត្តកំពង់ចាមឡើងវិញដើម្បីសម្រេចបាននៅដំណាច់ឆ្នំា២០២៣។
២. ពិភាក្សាលើបញ្ហាប្រឈម និងបានកំណត់ដំណោះស្រាយដែលដឹកនំាដោយប្រធាន PWG។
៣. ក្រុងកំពង់ចាម ស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ គ្រោងនឹងចុះផ្ទៀងផ្ទាត់នៅក្នុងខែធ្នូខាងមុខនេះ។
ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” នៅសាលប្រជុំតូចមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើររបស់ក្រសួងអភិវឌ្ឍន៍ជនបទ លោក សំ នីតូ ប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យ សរុបចំនួន ១៤នាក់ ក្នុងនោះមានការិយាល័យជំនាញដូចជា៖ ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ការិយាល័យផែនការ និងស្ថិតិ និងការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលជាការិយាល័យ ស្ថិតនៅក្នុងអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានគោរពរាយការណ៍ជូនដោយសង្ខេបអំពីវឌ្ឍនភាពការងារ ការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល។
បន្ទាប់មក ឯកឧត្តម ជី ស៊ីថា បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បី ពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”តាមការិយាល័យជំនាញនីមួយៗយ៉ាងផុលផុសប្រកបដោយភាពស្និទស្នាល និងការទទួលខុសត្រូវខ្ពស់។
ជាកិច្ចបិទអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ដូចតទៅ៖
-បន្តពង្រឹងសាមគ្គីភាពអនុវត្តការងារឱ្យបានជោគជ័យ និងរីកចម្រើនបន្តទៅមុខទៀត
-បន្តលើកទឹកចិត្តមន្ត្រីសកម្មការងារ យកចិត្តទុកដាក់ដល់មន្ត្រីដែលមានពិការភាព មានជំងឺ និងមន្ត្រីមានផ្ទៃពោះជាដើម
-បន្តរៀបចំផែនការសកម្មភាពការងារជូនក្រសួង ឱ្យមានទៀងទាត់ និងទាន់ពេលវេលា
-ចូលរួមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលមានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
-និងបន្តពង្រឹងការរៀបចំធ្វើសូចនាករ សកម្មភាព ចង្កោមសកម្មភាព ឱ្យកាន់តែត្រឹមត្រូវ និងច្បាស់លាស់ជាងមុន៕
មន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ៥ អណ្ដូង នៅឃុំដារ ស្រុកមេមត់
ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ស សេន អនុប្រធានមន្ទីរ និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានចុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ៥ អណ្ដូង ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងទឹកសុវត្ថិភាពដល់ប្រជាពលរដ្ឋជាអ្នកទទួលផលរស់នៅតាមតំបន់ជនបទ ដែលជួបប្រទះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។
បន្ទាប់ពីបានចុះសិក្សា និងពិនិត្យ មន្ត្រីជំនាញបានកំណត់ ទីតាំងសម្រាប់សាង់សង់អណ្ដូងទាំង ៥ ទីតាំង ដូចខាងក្រោម៖
១-នៅភូមិដារកណ្ដាល ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ នាង លាន ទីតាំងGPS: 11.788468, 106.095902
២-នៅភូមិដារត្បូង ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ សេង អោន ទីតាំងGPS: 11.786828, 106.09457
៣-នៅភូមិសាឡង់១ ចំនួន ០២ អណ្ដូង ម្ចាស់ផ្ទះ ឈ្មោះ ហឿប វីណា ទីតាំងGPS: 11.815884, 106.104912 និងឈ្មោះ ភឿក ភារុន ទីតាំងGPS: 11.806614, 106.110070
៤-នៅភូមិស្រែជ្រាំ ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ ជុំ ស៊ន់ ទីតាំងGPS: 11.828604, 106.024158៕
នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ស្រុកថ្មបាំង ខេត្តកោះកុង
ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ជាមួយនឹង លោកស្រីអភិបាលរងខេត្ត និងក្រុមការងារបច្ចេកទេស បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដែលស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ សមាសភាពចូលរួម ក្រុមការងារនាយកដ្ឋាន អភិបាលរងខេត្ត ប្រធានមន្ទីរ/ប្រធានការិយាល័យអភិវឌ្ឍន៍ជនបទខេត្តកោះកុង មន្ទីរពាក់ព័ន្ធ អភិបាលរងស្រុក មេឃុំ មេភូមិ និងសមាជិកក្រុមជនជាតិដើមភាគតិចជង ដែលមានចំនួនសរុប ៥៧នាក់។
ជាលទ្ធផលមានដូចខាងក្រោម៖
១. ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ក្នុងភូមិជំនាប់ ស្នើសុំឱ្យនាយកដ្ឋានរៀបចំដំណើរការនីតិវិធីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច
២. បងប្អូនជនជាតិដើមភាគតិចជង ភូមិជំនាប់បានស្រុះស្រួលឆន្ទះគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច។
៣. បោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍៕