ស្ពានដែកបេទ្បេ ស្ថិតនៅក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ ស្ពានដែកបេទ្បេនៅចំណុច (វាលត្រដក់ពង) ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដោយមានការចូលរួមពីអាជ្ញាធរស្រុក តំណាងរដ្ឋបាលខេត្តនិងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ និងគោរពអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដូចក្នុងពេលនេះសម្តេចបានផ្តល់ជាសមិទ្ធផលស្ពានដែកបេទ្បេ ឆ្លងកាត់បណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកកសិផល ទៅកាន់ទីផ្សារ ជំនួសស្ពានបេតុងដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់លំដាប់ថ្នាក់ ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា៕

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំគណ:កម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវបេតុង ០១ខ្សែ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ខេត្តកណ្ដាល: នៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញទៅពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៥០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងសំណង់លូមូលដោះទឹកមុខពីរចំនួន ០១កន្លែង មានទីតាំងតភ្ជាប់ពីភូមិអន្លង់ព្រីង ទៅភូមិទែន ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកលទ្ធផលការងារសាងសង់ផ្លូវខាងលើ ១០០%៕

ក្រុមការងារបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង  ចុះផ្សព្វផ្សាយគោលការណ៍ណែនាំអំពីអនាម័យក្នុងបរិស្ថានប្រឈម និងចែករំលែកបទពិសោធន៍ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង  បានប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំអំពីអនាម័យក្នុងបរិស្ថានប្រឈម និងចែករំលែកបទពិសោធន៍ ការសាងសង់បង្គន់ក្នុងតំបន់ប្រឈម នៅខេត្តព្រៃវែងនិងពោធិ៍សាត់ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ និងជនបង្គោលអនាម័យភូមិ សរុបចំនួន ២៩រូប ស្រី១០រូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំ និងចែករំលែកបទពិសោធន៍ដល់អាជ្ញាធរមូលដ្ឋានដើម្បីអប់រំនិងបំផុសគ្រួសាររស់នៅក្នុងតំបន់ប្រឈម សាងសង់បង្គន់ប្រើប្រាស់បានគ្រប់គ្នា ។

កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១.សិក្ខាកាមទាំងអស់បានយល់ដឹង អំពីគោលការណ៍ណែនាំស្តីពីអនាម័យក្នុងបរិស្ថានប្រឈម។

២.សិក្ខាកាមបានយល់ដឹង អំពីវិធីសាស្រ្ដនិងបច្ចេកទេសសាងសង់បង្គន់ក្នុងតំបន់បរិស្ថានប្រឈម។

៣.សិក្ខាកាមទាំងអស់បានប្តេជ្ញា អប់រំនិងជំរុញគ្រួសាររស់នៅក្នុងតំបន់បរិស្ថានប្រឈមសាងសង់បង្គន់ប្រើប្រាស់បានគ្រប់គ្នា ដោយអនុវត្តន៍តាមបច្ចេកទេស និងគំរូបង្គន់ដែលបានបង្ហាញជូន។

លោកស្រី គង់ សាលី អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំក្រមការងារនាយកដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការអនុវត្តការលើកកម្ពស់អនាម័យនៅជនបទ(HP)

ខេត្តព្រះសីហនុ: នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី គង់ សាលី អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំក្រមការងារនាយកដ្ឋាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការអនុវត្តការលើកកម្ពស់អនាម័យនៅជនបទ(HP) និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងអនាម័យស្រ្តីនិងកុមារីពេលមានរដូវ ដែលអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ និងជនបង្គោលអនាម័យភូមិ នៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នកចូលរួមសរុបចំនួន ២៥រូប ស្រី៥រូប។

គោលបំណងវគ្គផ្សព្វផ្សាយនេះមាន:

– ការលាងសម្អាតដៃនឹងសាប៊ូមុនពេលបរិភោគអាហារនិងក្រោយពេលបន្ទោបង់ និងសាងសង់កន្លែងលាងសម្អាតដៃ។

– ការសង់និងប្រើប្រាស់បង្គន់អនាម័យ។

– ការបរិភោគនិងទុកដាក់ទឹកមានសុវត្ថិភាព។

– ចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងអនាម័យស្រ្តីនិងកុមារីពេលមានរដូវ។

ជាលទ្ធផល:

១.សិក្ខាកាមទាំងអស់បានយល់ដឹងអំពីគោលការណ៍ណែនាំស្តីពីការអនុវត្តការលើកកម្ពស់អនាម័យនៅជនបទ (HP) ។

២.សិក្ខាកាមបានយល់ដឹងបន្ថែមអំពីការគ្រប់គ្រងអនាម័យស្រ្តីនិងកុមារីពេលមានរដូវ។

៣.សិក្ខាកាមទាំងអស់បានយល់ដឹងអំពីវិធីសាស្រ្ដដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំការលើកកម្ពស់អនាម័យ។

៤.សិក្ខាកាមទាំងអស់បានតាំងចិត្ដថានឹងផ្សព្វផ្សាយបន្តរដល់ប្រជាពលរដ្ឋ។

កិច្ចប្រជុំផ្សព្វផ្សាយនេះបានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការល្អ និងស្និទ្ធស្នាលបំផុត។

ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវ របស់ នាយកដ្ឋានផ្លូវជនបទ និងមន្ត្រីបច្ចេកទេសផ្លូវជនបទ ចុះពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងខេត្តស្ទឹងត្រែង ចំនួន ២ខ្សែ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖  នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវ របស់ នាយកដ្ឋានផ្លូវជនបទ និងមន្ត្រីបច្ចេកទេសផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុង ខេត្តស្ទឹងត្រែង ចំនួន ២ខ្សែ។

– ខ្សែទី១ ៖ ផ្លូវឈ្មោះ ស្រែឬស្សី-អន្លង់ជ្រៃ ឋិតនៅក្នុងឃុំស្រែឬស្សី និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ មានប្រវែង ៣៧៦០០ម។

-ខ្សែទី២ ៖ ផ្លូវឈ្មោះ ភូមិចន្ទុះក្នុង-ចន្ទុះក្រៅ ឋិតនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង មានប្រវែង ១៤០០០ម។

លោកជំទាវ ឡាយ វីរៈបុត្រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ វឌ្ឍនភាព បញ្ហាប្រឈម និងការអនុវត្តអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ  ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមកិច្ចប្រជុំលើការងារ វឌ្ឍនភាព បញ្ហាប្រឈម និងការអនុវត្តអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ សមាសភាពចូលរួមមាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ប្រធានអង្គការ UNICEF ចំនួន ៨០ នាក់ ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី បង្ហាញនិងពិភាក្សាលើខ្លឹមសារការងារ វឌ្ឍនភាព បញ្ហាប្រឈម និងការអនុវត្តអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។

ជាលទ្ធផល: ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរជាតិមួយចំនួនបានចូលរួមផ្តល់ជាយោបល់និងអនុសាសន៍មួយចំនួនបន្ថែមទៀត លើសេចក្តីព្រាងរបាយការណ៍ លើកទី៤ ទី៥ ស្តីពីការអនុវត្តសិទ្ធិកុមារនៅកម្ពុជា ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅ Concluding Observation (COB) របស់អង្គការសហប្រជាជាតិ លេខ៤០ ដែលពាក់ព័ន្ធនឹង ការផ្តល់អាទិភាព និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ជាពិសេសតំបន់ជនបទ និងជនជាតិដើមភាគតិច។

លិខិតអបអរសាទរ ខួបគម្រប់១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤

ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំក្រុមការងារបច្ចទេសផ្លូវជនបទ បានចុះប្រមូលទិន្ន័យ នៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់: នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមអមដំណើរដោយលោក គឹម ស៊ាន និងលោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និងសហការជាមួយមន្ត្រីបច្ចេកទេស របស់មន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានចុះប្រមូលទិន្ន័យ នៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ នៅភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែលមានចំនួន ០៦ខ្សែ ប្រវែងសរុប ៤៥ ១៨០ម៉ែត្រ។