ប្រជាពលរដ្ឋ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សម្តែងនូវការអបអរសាទរ និងគោរពអរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន ដែលបានជួយកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ១ ខ្សែ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លីវ សំណាង ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការងារឈូសឆាយដីដើម្បីកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ១ ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៤ រួមមាន ភូមិថ្មកែវ ភូមិក្រាំងគរ ភូមិត្រពាំងរំពាក់ និងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះ។

ការកែលម្អផ្លូវ ១ ខ្សែនេះជាឆ្លើយតបបន្ទាន់ទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្ដខាងលើ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ និងចង្អុលបង្ហាញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យធ្វើការកែលម្អខ្សែផ្លូវខាងលើនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ដើម្បីធានាដល់ការធ្វើសកម្មភាពសេដ្ឋកិច្ចនានា របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ និងគោរពអរគុណជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ឯកឧត្ដមរដ្ឋមន្ត្រី ដែលតែងតែជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុល កែលម្អបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យទាំងឡាយណា ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕

PUBLICATION OF CONTRACT AWARD Procurement of Civil Works

Bid/Contract Description    : Improvement of 45.09 km of roads in Battambang, Kampong Chhnang, Preah Vihear, and Stung Treng Provinces.
Procurement Method           : International Competitive Bidding
Contract No                         : MRD-CASDP-ICB-RW02
Contract Signature Date      : 01st November 2023

ក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និង ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ  ចុះពិនិត្យ និងសិក្សាខ្សែផ្លូវ ចំនួន ០៥ខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានចូលរួមអមដំណើរជាមួយក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ  ចុះពិនិត្យ និងសិក្សាខ្សែផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចំនួន ០៥ខ្សែ សរុបប្រវែង ៣៩,៦០០ម៉ែត្រ និងស្ពានឈើ ០១ កន្លែង ប្រវែង ៤០ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ។

ការចុះពិនិត្យខ្សែផ្លូវដែលទទួលរងនូវការខូចខាត ដោយសារជំនន់ទឹកភ្លៀងនេះ គឺក្នុងគោលបំណងដើម្បីសិក្សាបឋមអំពីផលប៉ះពាល់ និងដើម្បីធ្វើជារបាយការណ៍អំពីផលប៉ះពាល់នេះជូន ឯកឧត្តមរដ្ឋមន្រ្ដី ពិនិត្យលទ្ធភាព និងសម្រេច លើកគម្រោងជួសជុលក្នុងពេលឆាប់ៗខាងមុខ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ៕

ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ-ពុធ ៩-១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យថែទាំសុខភាពជនបទ និងការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានសហការជាមួយអង្គការអនាគតកុមារ (AK) បានចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន៣ភូមិ ស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានលទ្ធផលដូចខាងក្រោម៖

– ភូមិសែនពេន មានគ្រួសារសរុប១៦៩គ្រួសារ និងមានខ្នងផ្ទះសរុបចំនួន១៥៧ខ្នង ជាភូមិទទួលបាន (ODF) ដោយផ្អែកលើទិន្នន័យ ៩៤% អត្រាគ្របដណ្តប់បង្គន់អនាម័យផ្ទាល់ខ្លួន និង ៥%អត្រាប្រើប្រាស់បង្គន់អនាម័យរួម

– ភូមិឈើទាល មានគ្រួសារសរុប២៥៣គ្រួសារ និងមានខ្នងផ្ទះសរុបចំនួន២៣៦ខ្នង ជាភូមិទទួលបាន (ODF) ដោយផ្អែកលើទិន្នន័យ ៩១% អត្រាគ្របដណ្តប់បង្គន់អនាម័យផ្ទាល់ខ្លួន និង ៨%អត្រាប្រើប្រាស់បង្គន់អនាម័យរួម

– ភូមិត្បែងជ្រុំ មានគ្រួសារសរុប៣០៩គ្រួសារ និងមានខ្នងផ្ទះសរុបចំនួន២៦៩ខ្នង ជាភូមិទទួលបាន (ODF) ដោយផ្អែកលើទិន្នន័យ ៩៧% អត្រាគ្របដណ្តប់បង្គន់អនាម័យផ្ទាល់ខ្លួន និង ៣%អត្រាប្រើប្រាស់បង្គន់អនាម័យរួម។

ការចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំង៣ភូមិនេះ ក៏បានការអញ្ជើញចូលរួមពីតំណាងអង្គការអនាគតកុមារ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សរុបចំនួន៥៧នាក់ ស្រី១៩នាក់។

ក្រុមការងារនាយកដ្នានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៥រូបបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអង្កេតអំពីបង្គន់អនាម័យ

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារនៃនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៥រូប បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអង្កេតអំពីបង្គន់អនាម័យ ដែលរៀបចំដោយ ក្រសួងផែនការ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធរួមមាន: ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គការដៃគូមួយចំនួនទៀតមានដូចជា: អង្គការ iDE, UNICEF, Wateraid, EMW សរុបចំនួន ២៤រូប ស្រី៣រូប។

សិក្ខាសាលានេះមានគោលបំណងដើម្បីប្រមូលធាតុចូលពីអ្នកចូលរួមសម្រាប់យកទៅអង្កេតពិនិត្យបង្គន់អនាម័យ នៃក្របខណ្ឌតាមដានរួមគ្នាជាសាកលស្តីពីការប៉ានស្មានសូចនាករទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

លទ្ធផល:

១.អ្នកចូលរួមទទួលបានចំណេះដឹងបន្ថែមពីនិយមន័យនៃអាងស្តុក ឬរណ្តៅបង្គន់ ។

២.តំណាងនាយដ្ឋានថែទាំសុខភាពជនបទបានចែករំលែកបទពិសោធន៍ និងប្រភេទបង្គន់អនាម័យដែលប្រជាពលរដ្ឋបានសាងសង់កន្លងមកនៅកម្ពុជា។

៣.មានការបែងចែកសិក្ខាកាមជាពីរក្រុមឱ្យពិភាក្សារួមគ្នាដើម្បីប្រមូលធាតុចូលសំខាន់ៗលើកម្រងសំណួរសម្រាប់យកទៅអង្កេតលើការប្រើប្រាស់បង្គន់អនាម័យរបស់ប្រជាពលរដ្ឋទូទាំងប្រទេដែលគ្រោងនឹងអនុវត្តក្នុងខែវិច្ឆិកាឆ្នាំ២០២៣ ទៅលើខ្នងផ្ទះចំនួន 3600 សាលារៀនចំនួន 300  និងមណ្ឌលសុខភាពចំនួន 293 កន្លែង ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។​

ខេត្តកែប ៖ នាព្រឹកថ្ងៃអង្គារ ៩​រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ឯកឧត្តម ថោង​ ពោជ រដ្ឋលេខាធិការ និង លោកជំទាវ ​ឯក​​​​​ គន្ធវារី អនុរដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប​​ ចំនួន១៩រូប ដោយបាន៖

១- ស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានអនុវត្តរួចមក ។

២- ឯកឧត្តម បានសំណេះសំណាល សាកសួរសុខទុក្ខ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយផ្តោតទៅលើ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​​​របស់រាជរដ្ឋាភិបាល និងកម្មវិធីអាទិភាពចំនួន៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមផ្តាំផ្ញើ និងណែនាំឲ្យមន្ត្រីនៃមន្ទីរអនុវត្តនូវកិច្ចការងារមួយចំនួនដែលចាំបាច់ត្រូវបំពេញ ក្នុងបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

លោក ស សេន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់នៅឃុំដារ និងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃពុធ ១០រោច  ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំដារ និងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  លោក ស សេន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវចំនួន ៣ ទីតាំង ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងទឹកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។

បន្ទាប់ពីបានពិនិត្យរួចមក មន្ត្រីជំនាញបានសម្រេចឯកភាពកំណត់យកទីតាំងដូចខាងក្រោម៖

-ទីតាំងទី១-នៅសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ ភូមិស្ពាន ឃុំដារចំនួន ១ អណ្ដូង។

ឈ្មោះអ្នកទទួលខុសត្រូវ លោក សន មាង ទូរស័ព្ទលេខ 071 553 4327 ជាអនុប្រធានសហគមន៍ និងលោក ភឿន សុភាព ទូរស័ព្ទលេខ 097 799 9748 ជាប្រធានភូមិស្ពាន ទីតាំងGPS:  E:615322, N:130703 ។

-ទីតាំងទី២-នៅសហគមន៍កសិកម្មស្វាយចន្ទីរំចេក ភូមិឈើខ្លឹម ឃុំរំចេក ចំនួន ១ អណ្ដូង ។

ឈ្មោះអ្នកទទួលខុសត្រូវ លោក នេត សុឃាន់ 097 985 5799 ជាប្រធានសហគមន៍ និងលោក សឿន ចំរើន ទូរស័ព្ទលេខ 097 892 9547 ជាប្រធានភូមិឈើខ្លឹម

ទីតាំងGPS:  E:619862, N:1322825 ។

-ទីតាំង៣-នៅសហគមន៍កសិកម្មរំចេកមានជ័យ ភូមិកំពៃ ឃុំរំចេកចំនួន ០១ អណ្ដូង ។

ឈ្មោះអ្នកទទួលខុសត្រូវ លោកស្រី ចាន់ ករុណា ទូរស័ព្ទលេខ 097 671 8929 ជាប្រធានសហគមន៍ និងលោក គឹម យន ទូរស័ព្ទលេខ 097 816 7901 ជាប្រធានភូមិកំពៃ ទីតាំងGPS:  E:618954, N:133200៕

ឯកឧត្ដម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទប្រជុំចំនួន២លើក និងចុះចែកបង្គន់ចំនួន៤ឈុត និងសម្ភារផ្សេងៗ នៅក្នុងខេត្តរតនគិរី

ខេត្តរតនគិរី៖ ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្ដម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ PWG ។ បានដឹកនាំក្រុមការងារចុះស្រុកអណ្តូងមាស ដើម្បីនាំយកបង្គន់អនាម័យទៅអោយគ្រួសារក្រីក្រនៅឃុំញ៉ាង ភូមិចង។

ដែលមានសមាសភាពចូលរួមដូចជាអភិបាលស្រុក អភិបាលរងស្រុក កងកម្លាំងទាំ៣ប្រភេទ មេឃុំ មន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការ ភ្លែនមកពីប្រទេសកូរ៉េ អង្គការបណ្តុះកុមារ និងអង្គការវឌ្ឍនភាព

មានអ្នកចូលរួមសរុប ២៣នាក់ ស្រី ៥នាក់។

ជាកិច្ចចាប់ផ្តើមលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានធ្វើសេចក្ដីរាយការអំពីស្ថានភាពអនាម័យនៅក្នុងស្រុកអណ្តូងមាសទាំងមូល ជាលទ្ធផលស្រុកសម្រេចបានអត្រាគ្របដណ្តប់អនាម័យ៩៤%។

ឯកឧត្ដម ជា ថាវរិទ្ធ ជាប្រធាន PWG បានកត់សំគាល់ថាបន្ទាប់ពីបានដាក់ចេញនៅវិធានការអនុវត្តជាក់លាក់ ឃើញថាបង្គន់កើនឡើងពី ៧០% ទៅ ៩៤% ដូច្នេះការងារបន្តទាំងអស់គ្នាត្រូវបន្តជំរុញខ្នងផ្ទះដែលមិនទាន់មានបង្កន់អោយធ្វើបង្គន់ និងត្រូវសម្រេចអោយបាន ODF នៅក្នុងខែធ្នូ ឆ្នាំ២០២៣។ និងស្នើសុំអោយអង្គការភ្លែនអន្តរជាតិ និងអង្គការនានាបន្តការជួយគាំទ្រលើការងារទឹកស្អាតនិងអនាម័យនៅក្នុងស្រុកផ្សេងទៀត។

លោក ស៊ឹម ស៊ីដែន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ថ្លែងអំណរគុណចំពោះអង្គការភ្លែន និងអង្គការដៃគូ បានជួយគាំទ្រសកម្មភាពទឹកស្អាតនិងអនាម័យ ដែលបានជួយដល់ប្រជាជនក្នុងសហគមន៍មានសុខភាពល្អ និងសង្ឃឹមថាខេត្តរតនគិរីទទួលបាន ODF ខេត្ត នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

នៅថ្ងៃដដែលនេះ ឯកឧត្ដម អភិបារងខេត្ត បានបន្តដំណើរទៅប្រជុំនៅសាលាឃុំញ៉ាង  មានអ្នកចូលរួមសរុបចំនួន ៣៧នាក់ ៥នាក់។

លោកមេឃុំញ៉ាងបានធ្វើសេចក្ដីរាយការណ៍ថាមកដល់ពេលនេះនៅក្នុង ឃុំញ៉ាង អ្នកមានបង្គន់ចំនួន ៨៥% នៅសល់  ១៥% ទៀតនិងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២៣ នេះ។

ក្រុមការងារបាននាំយកបង្គន់ចំនួន៤ឈុត ទៅតំលើងជូនគ្រួសារក្រីក្រនៅក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលជាការផ្តល់ជូនដោយអង្គការវឌ្ឍនៈភាព។

ផ្លូវក្រាលល្បាយក្រួស ចំនួន ១៣ខ្សែ ប្រវែង ១០១ ០៥០ម៉ែត្រ នៅក្រុងពោធិ៍សាត់ ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ថែទាំជាលក្ខណៈប្រចាំ

ខេត្តពោធិ៍សាត់​ ៖ នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃុត ទូច ប្រធានការិយាល័យផ្លូវជនបទ រួមនឹងមន្ត្រីជំនាញ​ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរួមដំណើរជាមួយក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យការងារថែទាំជាលក្ខណៈប្រចាំ ផ្លូវក្រាលល្បាយក្រួស ចំនួន ១៣ខ្សែ ប្រវែង ១០១ ០៥០ម៉ែត្រ ផែនការឆ្នាំ២០២៣ ស្ថិតក្នុង ក្រុងពោធិ៍សាត់ ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ជាលទ្ធផលក្រុមការងារ បានឯកភាព បញ្ចប់ការងារថែទាំប្រចាំ កម្រិត ១០០% ជាលើកទី២ សម្រាប់ឆ្នាំ ២០២៣៕

ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់មន្ទីរអភិវឌ្ឍន៍ជនបទ និងចូលរួមចែកស្រូវពូជជូនប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន ២៨រូប ស្ត្រី ៦រូប ។

កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៣ គឺ ៖

១-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
២.-ពិភាក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារនាពេលកន្លងមក
៣-លើកទិសដៅការងារបន្តសម្រាប់អនុវត្តនាពេលខាងមុខ។

ជាកិច្ចចាប់ផ្តើម លោក តាន់ វាសនា ប្រធានស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអានរបាយការណ៍សកម្មភាពការងារដែលការិយាល័យជំនាញនិមួយៗអនុវត្តបាននាពេលកន្លងមក។

បន្ទាប់មក ឯកឧត្តម លី ណារុន បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ និងបានប្រគល់ភារកិច្ចជូនប្រធានការិយាល័យទាំង១០ ធ្វើសេចក្ដីរាយការណ៍ពីសកម្មភាពការងារអនុវត្តបានកន្លងមក និងលើកឡើងពីបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

ក្នុងឱកាសនោះដែរ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តទទួលបន្ទុកមន្ទីរអភិវឌ្ឍន៏ជនបទ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ដែលបានខិតខំបំពេញការងារ រហូតទទួលបានលទ្ធផលល្អគួរឱ្យចាប់អារម្មណ៏ និងបានស្នើសុំបន្តនូវអ្វីដែលមានស្រាប់ និងត្រូវសាមគ្គីភាពបន្ថែមទៀត ព្រមទាំងបានសំណូមពរឱ្យក្រសួងអភិវឌ្ឍន៍ជនបទជួយជួសជុលអគារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលដើមឈើដួលរលំពីលើនាពេលកន្លងទៅ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបំពេញការងារសម្រេចនូវលទ្ធផលល្អ និងបានផ្តល់អនុសាសន៍ចំនួន ៤ចំណុចដូខាងក្រោម ៖

១- ស្នើសុំឱ្យមន្ត្រីរាជការទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញការងារឲ្យបានសម្រេចតាមការងារដែលខ្លួនទទួលខុសត្រូវ ។
២.- បន្តពង្រឹងតួនាទី និងភារកិច្ច ចូលរួមបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឲ្យកម្ពុជាឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ តាមផែនការរបស់រាជរដ្ឋាភិបាល។
៣.ខិតខំអនុវត្តការងារតាមការចាត់តាំង ណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ឲ្យបានជោគជ័យ។
៤.បន្តរឹតចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការឲ្យបានស្អិតល្មួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បី សម្រេបានសមិទ្ធផលល្អជូនមូលដ្ឋាន។

បន្ទាប់ពីបញ្ចប់អង្គប្រជុំ ឯកឧត្តម លី ណារុន លោក អភិបាលរងខេត្ត បានអញ្ជើញទៅពិនិត្យអគាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលដើមឈើដ៏ធំដួលរលំលើបណ្តាឲ្យខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម លី ណារុន រួមដំណើរដោយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានអញ្ជើញចូលរួមពិធីចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ រងផលប៉ះពាល់ផ្ទៃដីស្រែដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ដូចខាងក្រោម ៖
-នៅទីតាំងទី១ នៅវត្តក្រាំងដើម មានចំនួន ០៣ឃុំ គឺឃុំងន ឃុំដងកាំបិត ឃុំមានជ័យ សរុប ចំនួន ៣៥១គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម។
-ទីតាំងទី២ នៅទីទួលសុវត្ថិភាពឈើទាល មានចំនួន ០៣ឃុំ គឺឃុំឈើទាល ឃុំសណ្ដាន់ ឃុំក្លែង សរុប ចំនួន ៤១៣គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានស្រូវ ១០០គីឡូក្រាម៕