ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហៃ ដាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរចូលរួមសហការសម្របសម្រួលជាមួយរដ្ឋបាលក្រុងសំពៅពូន បានរៀបចំកិច្ចប្រជុំស្តីពីការចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិ និងជំរុញខ្នងផ្ទះកំពុងប្រីប្រាស់បង្គន់រួមឱ្យសាងសង់បង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន នៅសង្កាត់ជ្រោយតាកែវ និងសង្កាត់ឈើខ្មៅក្រុងសំពៅពូន ដើម្បីជំរុញឱ្យឈានឆ្ពោះទៅសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលកម្រិតខ្ពស់ (ODF+) ដែលមានសមាភាពចូលរួមពីតំណាងមន្ត្រីការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគមន៍ នៃរដ្ឋបាលក្រុងសំពៅពូន អាជ្ញាធរមូលដ្ឋានសង្កាត់ និងភូមិ សរុប ៤៤ នាក់ ស្រី១៤ នាក់។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យឈានឆ្ពោះទៅសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលកម្រិតខ្ពស់ (ODF+)។
លោក ហ៊ី គីមសេង ចៅសង្កាត់ជ្រោយតាកែវ បានមានមតិចំណាប់អារម្មណ៍ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសរបស់មន្ទីរដែល បាន ជួយគាំទ្រ និងជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF) និងជំរុញក្រុមការងារមូលដ្ឋានបន្តផ្សព្វផ្សាយបន្ថែមទៀតពីការបញ្ចប់បន្ទោបង់ពាស់ពាសកាល។
បន្ទាប់មក លោក ហៃ ដាន អនុប្រធានមន្ទីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ការចូលរួមសហការយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ ខ្ពស់ កន្លងមកដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តទី៣ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមុនផែនការកំណត់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអនុប្រធានមន្ទីរ ក៏បានលើកឡើងអំពីការងារផ្ទេរមុខងារមួយចំនួនលើវិស័យអភិវឌ្ឍន៍ជនបទជូនរដ្ឋបាលក្រុង ស្រុក និង ឃុំ សង្កាត់ ជាពិសេសបានផ្សព្វផ្សាយបន្តនូវសារអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
បន្ទាប់មក លោកស្រី ស្រេង ដាណេ ប្រធានក្រុមទទួលបន្ទុកការងារជំរុញ (ODF+)រួមជាមួយក្រុមការបច្ចេកទេសបានធ្វើការ បង្ហាញ ពី គោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ( ODF+) និងជំរុញខ្នងផ្ទះ កំពុងប្រីប្រាស់ បង្គន់រួម ឱ្យសាងសង់បង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីជំរុញឱ្យឈានឆ្ពោះទៅសម្រេចបានបញ្ចប់ ការបន្ទោ បង់ ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)នាពេលខាងមុខឆាប់ៗនេះ។
កិច្ចប្រជុំបានបញ្ចប់ប្រកបទៅដោយស្មារតីកិច្ចសហប្រតិបត្តិការល្អ និងមានភាពស្និទ្ធស្នាលបំផុត សិក្ខាកាមនិងនាំយកនូវអ្វីដែលថ្មី និងជំរុញទៅតាមមូលដ្ឋានរៀងៗខ្លួនបញ្ចប់បន្ទោបង់ពាសវាលពាសកាល ឈានដល់កម្រិត(ODF+) ។