ENVIRONMENTAL AND SOCIAL COMMITMENT PLAN (ESCP)

The Ministry of Public Works and Transport (MPWT) and the Ministry of Rural Development (MRD) (the Borrower) are implementing the Cambodia Road Connectivity Improvement Project (the Project), with the involvement of the General Department of Resettlement of the Ministry of Economy and Finance (GDR-MEF), provincial departments of Public Works and Transport of MPWT, and provincial departments of Rural Development of MRD, as set out in the Financing Agreement. The International Development Association (the Bank) has agreed to provide the original financing (P169930) and the additional financing (P181396) for the Project, as set out in the referred agreement. This ESCP supersedes previous versions of the ESCP for the Project and shall apply both to the original and the additional financing for Project referred to above.

Environment and Social Commitment Plan

ឯកឧត្តម ពេជ្រ សេដ្ឋា ប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ពេជ្រ សេដ្ឋា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួម ពីថ្នាក់ដឹកនាំនិងមន្រ្តីនាយកដ្ឋានសាវនកម្មផ្ទៃក្នុង​ សរុបចំនួន ១៩រូប ស្រី ០៣រូប​។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ ខែបន្ទាប់៕

លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួមផ្សព្វផ្សាយប្រកាសលិខិត របស់ក្រសួងមហាផ្ទៃស្ដីពីការសម្រេចទទួលស្គាល់ប្រធាន និងសមាជិកថ្មីនៃរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួមផ្សព្វផ្សាយប្រកាសលិខិតរបស់ក្រសួងមហាផ្ទៃស្ដីពីការសម្រេចទទួលស្គាល់ប្រធាន និងសមាជិកថ្មីនៃរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលមានសមាសភាពចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋានថ្នាក់ ឃុំ និងស្រុក តំណាងអង្គការដៃគូនានា និងបងប្អូនជនជាតិដើមភាគតិច កួយ សរុប ៩៤រូប ស្ត្រី៣៤រូប។

កិច្ចប្រជុំនេះមានគោលបំណងៈ

-ប្រកាសលិខិតរបស់ក្រសួងមហាផ្ទៃស្ដីពីការសម្រេចទទួលស្គាល់ប្រធាន និងសមាជិកថ្មីនៃរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ ភូមិបង្កើនផល

-ពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រង ដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិច កួយ ភូមិបង្កើនផល។

ជាលទ្ធផលៈ រចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច កួយ នៅភូមិបង្កើនផល​ ត្រូវបានរៀបចំនិងទទួលស្គាល់ជាផ្លូវការរួចរាល់។

ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលដើម្បីពង្រឹងសមត្ថភាពមន្រ្ដីអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្ងាត និងអនាម័យជនបទ ជំហានទី ៣

ខេត្តកំពត៖ នាថ្ងៃចន្ទ-ពុធ ៨-១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារឌីយ៉ាម៉ង់ ទីរួមខេត្តកំពត ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការតាមដាន​ ត្រួតពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣ ។

វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ៦៦ នាក់ មកពីបណ្ដាខេត្តគោលដៅទាំង ១០ នៃគម្រោងគឺ​ ខេត្តកំពត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ ព្រមទាំងស្រុកគោលដៅទាំង ១៨ ផងដែរ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះគឺ ដើម្បីបង្កើនសមត្ថភាពមន្រ្ដីអនុវត្តគម្រោងថ្នាក់ក្រោមជាតិឱ្យយល់ដឹងបន្ថែមទៀតពី ការតាមដាន ត្រួតពិនិត្យ​ និងវាយតម្លៃគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣ សម្រេចបានបើប្រៀបធៀបទៅនឹងផែនការរបស់គម្រោងដែលបានដាក់ឱ្យអនុវត្តនាពេលកន្លងមក៕

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន​ ស្តីពីការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន​បូក៣លើកទី១៦ នៅប្រទេសសិង្ហបុរី។

ប្រទេសសិង្ហបុរី ៖ នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការនិងជាឧត្តមមន្រ្តីអាស៊ាន​ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន​ ស្តីពីការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន​បូក៣លើកទី១៦ ក្រោមប្រធានបទ​ “ការពង្រឹងវិធីសាស្រ្តផ្អែកលើសហគមន៍​និងការគាំពារសង្គម​ សម្រាប់ការកាត់បន្ថយភាពក្រីក្រ” នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំទាំង០២បានដំណើរការរយៈពេលពេញមួយថ្ងៃ ដោយបានពិភាក្សាសុីជម្រៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន​ និងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ាន​ លើប្រធានបទមួយចំនួនដូចជា​ ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រ ផលប៉ះពាល់ដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ លើកកម្ពស់យេនឌ័រក្នុងកម្មវិធីអភិវឌ្ឍន៍ជនបទ ការធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ការលុបបំបាត់ការប្រើប្រាស់ពលកម្មលើកុមារ និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយរោគរាលត្បាត កូវីដ១៩​ (COVID-19) ដែលគម្រោងទាំងនោះជាយន្តការមួយចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍបទ និងកាត់បន្ថយភាពក្រីក្រ។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានគាំទ្រគំនិតផ្តួចផ្តើមកម្មវិធីភូមិមួយ ផលិតផលមួយ និងស្នើដល់រាជរដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រគម្រោងនេះផងដែរ៕

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៣​ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក​​

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៣​ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក​ ដោយមានការចូលរួមពី ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក សរុបចំនួន ៣៨ នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ ខែបន្ទាប់។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយស្មារីសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងស្និទ្ធស្នាលបំផុត។

ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញដឹកនាំកិច្ចកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីទី៣

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីទី៣  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអ្នកសម្របសម្រួល អនុកម្មវិធីទាំង ៦ ព្រមទាំងឯកឧត្តមអគ្គនាយកបច្ចេកទេស អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍នៃសន្និបាត ពិសេសពិភាក្សារកនូវចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និងការប្រឈមសំខាន់ៗ ដែលជាធាតុចូលបន្ថែមទៀតទៅក្នុងរបាយការណ៍សន្និបាត ហើយធាតុចូលទាំងអស់នោះអាចក្លាយជាមេរៀន បទពិសោធន៍សម្រាប់យកទៅអនុវត្តន៍ផែនការសកម្មភាព និងថវិកានាឆ្នាំបន្តៗទៀតដើម្បីធានាដល់ការអភិវឌ្ឍនៅជនបទប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងប្រកបដោយចីរភាព។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ប្រជុំបូកសរុបការងារនិងលើកទិសដៅបន្តឆ្នាំ២០២៤ ដើម្បីឈាននៅសម្រេចគោលដៅខេត្ត ODF Plusនៅឆ្នាំ២០២៥

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ របស់មន្ទីរ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដោយមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រធានការិយាល័យ និងអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលក្រុងស្រុកទាំង១៣ សរុបចំនួន ៦៧រូប ស្ដ្រី ១៤រូប។

កិច្ចប្រជុំ១ថ្ងៃពេញនេះមានរបៀបវារ:សំខាន់ៗដូចជា​ ការធ្វើបទបង្ហាញអំពី សមិទ្ធផលដែលសម្រេចបាន  និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អង្គការដៃគូអភិវឌ្ឍន៍ និងការិយាល័យជំនាញរបស់មន្ទីរ និងកិច្ចពិភាក្សាយ៉ាងផុសផុល។

ជាពិសេស កិច្ចប្រជុំបានបូកលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ខេត្ត ព្រមទាំងបានដាក់ចេញនូវផែនការបន្ដដើម្បីឱ្យវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធិផល និងឈានទៅសម្រេចគោលដៅខេត្ត ODF Plus កម្រិតខ្ពស់ នៅឆ្នាំ២០២៥ ខាងមុខ តាមរយៈការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពការងារ និងការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងមន្ទីរ អង្គការដៃគូ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើនការងារឱ្យរឹតតែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល មានសាមគ្គីភាព និងការទទួលខុសត្រូវ នៃកិច្ចសហប្រតិបត្ដិការខ្ពស់៕

លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ« ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ»

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ« ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ» របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ៕

លោកជំទាវ ម៉ាត់ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ៨កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយមានការអញ្ជេីញចូលរួម លោកប្រធានមន្ទីរ  លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសរុបចំនួន ២៤នាក់ ស្រី៥នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរាយការណ៍នូវរបាយការណ៍វឌ្ឍនភាពការងារ១០ខែ ឆ្នាំ២០២៣ ជូនគណៈអធិបតី និងអង្គប្រជុំទាំងមូល។

ជាកិច្ចបន្ទាប់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ បានអនុញ្ញាតដល់ការិយាល័យ និងអ្នកពាក់ព័ន្ធលេីកឡេីងពីសមិទ្ធផល បញ្ហាប្រឈម និងសំណូមពរ ជម្រាបជូនលោកជំទាវក៏ដូចជាអង្គប្រជុំទាំងមូលផងដែរ។

បន្ទាប់ពីបានស្តាប់ការរាយការណ៍ពីគ្រប់ការិយាល័យពាក់ព័ន្ធរួចមក លោកជំទាវ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងជំរុញឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតផងដែរ។

ជាកិច្ចបញ្ចប់ លោកជំទាវ បាននាំពាំនូវមតិផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ផងដែរ។

លោកជំទាវក៏បានផ្តល់អនុសាសន៍ដល់មន្ទីរឱ្យរួមគ្នាបន្តសាមគ្គីផ្ទៃក្នុង និងបន្តការខិតខំប្រឹងប្រែងបម្រេីផលប្រយោជន៍ប្រជាជននៅតាមទីជនបទ ចំពោះ រាល់សំណើ និងសំណូមពរទាំងអស់ លោកជំទាវ និងក្រុមការងារនឹងគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាប។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាយកាសកិច្ចសហប្រតិបត្តិល្អ និងស្និទ្ធស្នាលបំផុត៕