
លោក ស្រ៊ិន ពុទ្ធី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ
៦ ម៉ោងមុន ថ្ងៃទី៦ ខែមេសា ២០២៥
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃពុធ ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម សុវណ្ណា អនុប្រធានមន្ទីរ តំណាង លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចំនួន៥រូប រៀបចំពិធីអបអរសាទរប្រគល់វិញ្ញាបន្របញ្ចប់ការបន្ទោបង់ពាស់វាលពាសកាល (ODF) ជូនឃុំគោកមន ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហួន ម៉ានិត អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ នៅបរិវេណសាលាឃុំគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកមេឃុំ កងកម្លាំងទាំងបីប្រភេទ ប្រធានមណ្ឌលសុខភាព លោកប្រធានអង្គការ CIDO តំណាងអង្គការ FH-Cambodia លោកគ្រូ អ្នកគ្រូលោកមេភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរូមសរុប២៥០នាក់។
Notifications