លោក សួន សុវន្ដារ ប្រធានក្រុមសម្របសម្រួល ចុះបណ្ដុះបណ្ដាលដល់ជនបង្គោលភូមិ នៅខេត្តបន្ទាយមានជ័យ
- ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្ដបន្ទាយមានជ័យ៖ កាលពីថ្ងៃពុធ-សៅរ៍ ៨-១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០-២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារគម្រោងកសាកភូមិសន្ដិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ដឹកនាំដោយ លោក សួន សុវន្ដារ ប្រធានក្រុមសម្របសម្រួល និងជាអនុប្រធានមន្ទីរទទួលបន្ទុក បានចុះបែងចែកក្រុមគ្រូបង្គោលជា ៣ក្រុម៖
១-ក្រុមគ្រូបង្គោលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ
២-ក្រុមគ្រូបង្គោលមន្ទីរកិច្ចការនារីខេត្ដ
៣-ក្រុមគ្រូបង្គោលគណៈកម្មាធិការគ្រោះមហន្ដរាយខេត្ដ
ក្នុងគោលបំណង ដើម្បីចុះបណ្ដុះបណ្ដាលដល់ជនបង្គោលភូមិក្រោមប្រធានបទដូចខាងក្រោម៖
-ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ
-បច្ចេកវិទ្យាឌីជីថល
-សមភាពយេនឌ័រ
-ការគ្រប់គ្រងគ្រោះមហន្ដរាយ និងបម្រែបម្រួលអាកាសធាតុ
វគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំធ្វើនៅភូមិគោលដៅរបស់គម្រោងមាននៅភូមិភ្នំរូង សិក្ខាកាមចំនួន ២៥នាក់ ស្រី២០នាក់, ភូមិចំបក់ សិក្ខាកាមចំនួន ២០នាក់ ស្រី ១១នាក់, ភូមិសង្កែ សិក្ខាកាមចំនួន ២០នាក់ ស្រី ១២នាក់ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ និងភូមិថ្មី សិក្ខាកាមចំនួន ២០នាក់ ស្រី ១១នាក់, ភូមិវាលហាត់ សិក្ខាកាមចំនួន ២០នាក់ ស្រី១៦នាក់, ភូមិត្រសេកជ្រុំ សិក្ខាកាមចំនួន ២០នាក់ ស្រី១០នាក់ ក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។