ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារខែមករា ឆ្នាំ២០២៤

ចែលរំលែក

ខេត្តប៉ៃលិន ៖ នាថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត មានការចូលរួមពី លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យជំនាញ មន្រ្តីរាជាការ និងមន្រ្តីជាប់កិច្ចសន្យា ព្រមទាំងអង្គការដៃគូសរុប ២១នាក់ ស្រី ៥នាក់។

 

កិច្ចប្រជុំនេះសម្រេចបានលទ្ធផលដូចខាងក្រោមនេះ ៖

 

១.ការងារថែទាំ ជួសជុលផ្លូវជនបទៈ

– ជួសជុល ថែទាំផ្លូវគ្រប់ប្រភេទសម្រេចបាន ១០៩.៤គីឡូម៉ែត្រ

– ធ្វើបច្ចុប្បន្នភាពខ្សែផ្លូវបានចំនួន ៧១ខ្សែ  ប្រវែង ៣២៧គីឡូម៉ែត្រ

– ដាំដើមឈើតាមដងផ្លូវបានចំនួន ១៣០ដើម

 

២.ការងារផ្គត់ផ្គង់ទឹកជនបទ

– ខួងអណ្តូងស្នប់បាន ០៥អណ្តូង

– សាងសង់អាងត្រង់ទឹកភ្លៀងបាន ១០អាង

– សាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍បាន ០១កន្លែង។ ដោយឡែកអត្រាគ្របដណ្តប់វិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបច្ចុប្បន្នសម្រេចបាន ៧៣% ។

 

៣.ការថែទាំសុខភាពជនបទ

– ផ្តល់សម្ភារៈបង្គន់អនាម័យដល់គ្រួសារក្រីក្របានចំនួន ១២០បង្គន់

– ប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រេចបាន ៤លើក

គិតដល់់ត្រឹមនេះ អត្រាគ្របដណ្តប់អនាម័យសម្រេចបាន ៨៨% ។

 

៤.ការងារផែនការ អភិវឌ្ឍន៍សហគមន៍ និងសេដ្ឋកិច្ចជនបទ

– វគ្គផ្សព្វផ្សាយលើការងារកសាងផែនការ និងការអនុវត្តថវិកាកម្មវិធីសម្រេចបាន ២វគ្គ

– ផ្សព្វផ្សាយបង្កើនឥណទានជនបទបាន ០១វគ្គ

– ផ្សព្វផ្សាយពង្រឹងតួនាទីភារកិច្ចគណៈកម្មាធិការអភិវឌ្ឍន៍ភូមិបាន  ០១វគ្គ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម រដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំដូចខាងក្រោម ៖

– ពាំនាំបន្តាំផ្ញេីរសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនដល់មន្រ្តីរាជការមន្ទីរ

– ត្រូវធ្វើការពង្រឹងសមត្ថភាពចំណេះដឹងបន្ថែម

– ត្រូវគោរពនូវតួនាទីភារកិច្ចតាមឋានានុក្រមប្រកបដោយក្រមសិលធម៌ល្អ និងវិន័យ

– ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាធ្វើការ ការចូលរួម និងសហការគ្នាប្រកបដោយវិជ្ជាជីវៈ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ