ឯកឧត្តម សាន វិសាល ចុះត្រួតពិនិត្យ វាយតម្លៃ និងទទួលយក ១០០%លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
- ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣២០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខបីចំនួន ១កន្លែង លូមូលមុខមួយចំនួន ៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ខ្សែផ្លូវខាងលើ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ បន្ទាប់ពីបានពិនិត្យ និងប្រជុំវាយតម្លៃការងារខាងលើរួច គណៈកម្មការអន្តរក្រសួង សម្រេចវាយតម្លៃ ទទួលយក ១០០%៕