លោក ម៉ែន វីរៈ តំណាងគម្រោងថ្នាក់ជាតិ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីទម្លាប់ល្អក្នុងការអនុវត្តអនាម័យជាប្រចាំ និងសេចក្តីណែនាំពីវិធីសាស្រ្តក្នុងការសម្របសម្រួលការប្រើឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបថ នៅខេត្តកំពង់ឆ្នាំង
- ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១០:៥០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ លោក ម៉ែន វីរៈ តំណាងគម្រោងថ្នាក់ជាតិ និងលោក ឈុន សូផាត ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ តំណាង លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានរៀបចំបើកវគ្គបណ្តុះបណ្តាល (ស្តីពីទម្លាប់ល្អក្នុងការអនុវត្តអនាម័យជាប្រចាំ និង សេចក្តីណែនាំពីវិធីសាស្រ្តក្នុងការសម្របសម្រួលការប្រើឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបថ) ដែលរៀបចំដោយគម្រោង ពង្រឹងសមត្ថភាពផលិតភាពជនបទ (NRR PCP) ក្រោមហិរញប្បទានរបស់ (AIIB) ។ ដោយមានការអញ្ជើញ ចូលរួមពីមន្រ្តីគម្រោងជាតិ -ខេត្ត និងទីប្រឹក្សាគម្រោង ព្រមទាំងសមាជិកក្រុមស្នូលប្រើប្រាស់ទឹក និងអនាម័យមកពីស្រះសហគមន៍ទាំង៨ របស់គម្រោងដែលមានសមាភាពចូលរួម ២៩នាក់ ស្រី ១០នាក់។
គោលបំណងនៃកិច្ចប្រជុំដើម្បីពង្រឹងសមត្ថភាពផលិតភាពជនបទ ការប្រើប្រាស់ទឹក ការថែទាំប្រភពទឹកប្រកបដោយគុណភាព និងនិរន្តរភាព។
ជាលទ្ធផលដែលសិក្ខាកាទទួលបានក្រោមការបណ្ដុះបណ្ដាលរួមមាន៖
-ទទួលបាននូវចំណេះដឹកជំនាញសម្របសម្រួលនៃការប្រើប្រាស់ឧបករណ៍នៃការផ្លាស់ប្ដូរឥរិយាបថ
-យល់ដឹងពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ របស់ក្រុមស្នូលនៃក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ ក្នុងការអនុវត្តកម្មវិធី WASH ឱ្យមានប្រសិទ្ធភាពក្នុងគម្រោង។
វគ្គបណ្ដុះបណ្ដាលបានបញ្ចប់ប្រកបដោយបរិយាកាស និងកិច្ចសហប្រតិបត្តិល្អ និងមានភាពស្និទ្ធស្នាលបំផុត។