នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីបញ្ហាប្រឈមរបស់សហគមន៍ជនជាតិដើមភាគតិចជុំវិញការអនុវត្តច្បាប់ និងក្រមបរិស្ថាន និងធនធានធម្មជាតិ

ចែលរំលែក

ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី សេង កុសុមា ប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីបញ្ហាប្រឈមរបស់សហគមន៍ជនជាតិដើមភាគតិចជុំវិញការអនុវត្តច្បាប់ និងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញ និងបង្ហាញអំពីការព្រួយបារម្ភអំពីបញ្ហាប្រឈម ជុំវិញការអនុវត្តច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅសណ្ឋាគារសេនជូរី ខេត្តសៀមរាប ដែលសមាសភាពចូលរួមមាន ឯកឧត្តមតំណាងសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងរៀបចំដែនដី តំណាង គជអប និងតំណាងសហគមន៍ជនជាតិដើមភាគតិចចំនួន ១៦អំបូរជនជាតិដើមភាគតិច មកពីខេត្តចំនួន ១២ខេត្ត សរុបចំនួន ១៨០នាក់។

ជាលទ្ធផល ជនជាតិដើមភាគតិចបានយល់ឃើញថា មាត្រា ៣៦៤ និងមាត្រា ៣៦៩ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ហាក់ជាក្តីកង្វល់របស់សហគមន៍ជនជាតិដើមភាគតិច ក្នុងន័យកាត់បន្ថយសិទ្ធិប្រើប្រាស់ដីធ្លី អាស្រ័យផល អនុផលធនធានធម្មជាតិ ដែលរារាំងសិទ្ធិក្នុងការអភិវឌ្ឍ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី វប្បធម៌ និងផលប្រយោជន៍របស់ជនជាតិដើមភាគតិចក្នុងវិស័យធនធានធម្មជាតិ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ