ផ្លូវក្រួសក្រហមមួយខ្សែដែលរងគ្រោះដោយគ្រោះទឹកជំនន់ ឆ្នាំ២០២៣ កំពុងស្តារឡើងវិញ សម្រេចបានប្រមាណជា៦០%

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក និន ស៊ីណាត អនុប្រធានមន្ទីរ និងលោក ឃុត ទូច ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលវឌ្ឍនភាពការងារគម្រោងស្តារផ្លូវក្រួសក្រហមមួយខ្សែដែលរងគ្រោះដោយគ្រោះទឹកជំនន់ ឆ្នាំ២០២៣  គឺផ្លូវ ភូមិស្ទឹង-កំពង់រកា-ដំរីស មានប្រវែង ៧ ២០០ ម៉ែត្រដែលមាន ពីរកំណាត់គឺ

 

– កំណាត់ទី១ មានប្រវែង ៤ ៧០០ម៉ែត្រ

 

– កំណាត់ទី២ មានប្រវែង ២ ៣០០ម៉ែត្រ។

 

សូមបញ្ជាក់ថា ខ្សែផ្លូវនេះមានសំណង់រំដោះទឹក ៥កន្លែងគឺ មានលូប្រអប់ ១កន្លែង លូមូលភ្លោះ ១កន្លែង និងលូមូលទោល ៣កន្លែង ដែលកំពុងស្ថាបនាដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ការងារសម្រេចបាន គឺបានពង្រីកតួផ្លូវ លើកកូដដីស សាងសង់សំណង់លូទាំង ៥កន្លែងរួចរាល់ជាស្ថាពរ ហើយបានក្រាលក្រួសក្រហមប្រវែង ៩០០ម៉ែត្រ។

 

លទ្ធផលជារួមការងារទាំងមូលសម្រេចបាន ប្រមាណជា៦០%នៃការងារទាំងស្រុង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ