តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដឹកនាំក្រុមគ្រូបង្គោលថ្នាក់ខេត្ត បើកវគ្គបណ្តុះបណ្តាល ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) តាមរយៈវិធីសាស្រ្តពង្រឹងប្រព័ន្ធអនាម័យជនបទនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ
- ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ៦កើត-៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ខេត្ត ដើម្បីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) តាមរយៈវិធីសាស្រ្តពង្រឹងប្រព័ន្ធអនាម័យជនបទនៅក្រុងព្រះវិហារ ដោយមានការចូលរួមមាន លោកអភិបាលរងក្រុង ចៅសង្កាត់រង គ.ក.ន.ក សង្កាត់ តំណាងការិយាល័យអប់រំ មណ្ឌលសុខភាព ការិយាល័យពាក់ព័ន្ធក្នុងក្រុង សរុបអ្នកចូលរួម១២នាក់។
ក្នុងនោះមេរៀនដែលត្រូវធ្វើបទបង្ហាញរួមមាន៖
– ការសិក្សា និងរៀនសូត្របទពិសោធន៍ ការអនុវត្តល្អរវាងគ្នា
– ការកំណត់អត្តសញ្ញាណ ភាគីពាក់ព័ន្ធ និងអ្នកដឹកនាំ។
– សារៈសំខាន់នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត ថ្នាក់ស្រុក ក្នុងការជម្រុញពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
– ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងកំណត់ក្រុមជនងាយរងគ្រោះ
– ការស្រង់ទិន្នន័យអនាម័យ និងការគូសផែនទីអនាម័យភូមិ
– ផែនទីបង្ហាញពីដំណើរឆ្ពោះទៅកាន់ភាពជោគជ័យនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
-នការប្រើប្រាស់ទិន្នន័យអនាម័យ និងការតាមដាន
– ការកៀគរធនធាន
– ការរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង
– ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
-យុទ្ធនាការរាប់ថយក្រោយ ដើម្បីសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ៖
– ដើម្បីអោយអ្នកចូលរួម ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មី ដើម្បីជំរុញពន្លឿនការបញ្ចប់ការបន្ទោបង់ពាស វាលពាសកាល ថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត
– ដើម្បីអោយអ្នកចូលរួម បានឃើញ និងលឺផ្ទាល់ពីភាគីពាក់ព័ន្ធសំខាន់ ដែលបានធ្វើឲ្យមូលដ្ឋានរបស់គាត់បានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល៕