រយះពេល ៤ថ្ងៃ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអញ្ជើញទៅបណ្ដុះបណ្ដាលគ្រូបង្គោលតាមភូមិក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
- ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្ដបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃអង្គារ ១៥រោច ខែកត្តិក ដល់ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារគម្រោងកសាងភូមិសន្ដិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៃគម្រោងភូមិសន្ដិភាពកម្ពុជា-កូរ៉េ ដឹកនាំដោយ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមសម្របសម្រួលបានបែងចែកក្រុមគ្រូបង្គោលជា ៣ក្រុមគឺ ៖
១-ក្រុមគ្រូបង្គោលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ
២-ក្រុមគ្រូបង្គោលមន្ទីរកិច្ចការនារីខេត្ដ
៣-ក្រុមគ្រូបង្គោលគណៈកម្មាធិការគ្រោះមហន្ដរាយខេត្ដ បានអញ្ជើញទៅបណ្ដុះបណ្ដាលដល់ជនបង្គោលភូមិ ក្រោមប្រធានបទដូចខាងក្រោម៖
-ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ
-បច្ចេកវិទ្យាឌីជីថល
-សមភាពយេនឌ័រ
-ការគ្រប់គ្រងគ្រោះមហន្ដរាយ និងបម្រែបម្រួលអាកាសធាតុ
វគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំធ្វើនៅភូមិគោលដៅរបស់គម្រោងគឺ នៅភូមិចែង មានសិក្ខាកាមចូលរួមចំនួន ២១នាក់ ស្រី១៤នាក់, នៅភូមិប្រិយ៍ មានសិក្ខាកាមចំនួន ២០នាក់ ស្រី ០៨នាក់, នៅភូមិពន្លៃថ្មី មានសិក្ខាកាមចំនួន ២២នាក់ ស្រី ១១នាក់ ក្នុងភូមិសាស្រ្ដ ឃុំទ្រាស ស្រុកស្វាយចេក ។
ដោយឡែកនៅភូមិថ្មី មានសិក្ខាកាមចូលរួមចំនួន ២០នាក់ ស្រី១១នាក់, នៅភូមិខ្វាវលិច មានសិក្ខាកាមចំនួន ២១ ស្រី១៤នាក់, នៅភូមិតេជោភ្នំឆ័ត្រមាន សិក្ខាកាមចំនួន ២២នាក់ ស្រី០៥នាក់ នៅក្នុងភូមិសាស្រ្ដឃុំស្វាយចេក ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ ៕