ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី
៩ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
ខេត្តបាត់ដំបង ៖ ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលេីការងារថែទាំជាប្រចាំផ្លូវក្រាលល្បាយថ្មភ្នំ និងក្រួសក្រហមចំនួន ៥ខ្សែ ប្រវែងសរុប ៦៣ ៦០០ម មានភូមិសាស្រ្តស្ថិតក្នុងឃុំតាសាញ ឃុំបារាំងធ្លាក់ ឃុំត្រាង ឃុំអូរដា ស្រុកសំឡូត ស្រុកភ្នំព្រឹក ស្រុកកំរៀង ខេត្តបាត់ដំបង ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។
ជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានណែនាំឲ្យអ្នកទទួលការ កិនបង្ហាប់បន្ថែមកន្លែងមួយចំនួន និងតាមដាន ថែទាំជាប្រចាំអោយបានល្អ។