ឯកឧត្តម ជី ស៊ីថា បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
- ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលមានសមាសភាអញ្ជើញចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន សរុប ២៤រូប ស្រី៥រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំពិភាក្សារួមមាន៖
-ពិនិត្យលើវឌ្ឍនភាពការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន
-ពិនិត្យលើបញ្ហាប្រឈមរបស់ការិយាល័យជំនាញ និងទទួលយកសំណើសុំផ្សេងៗរបស់មន្ទីរ
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម រដ្ឋលេខធិការ បានផ្ដល់អនុវសាសន៍ឱ្យមន្ត្រីរបស់មន្ទីរទាំងអស់ខិតខំអនុវត្តការងារ ទៅតាមផែនការដែលបានដាក់ចេញ បន្តលើកទឹកចិត្តដល់មន្ត្រីសកម្ម មន្ត្រីជាស្រ្តី ជាពិសេសមន្ត្រជាស្រ្តីកំពុងមានផ្ទៃពោះ ព្រមទាំងមន្ត្រីជាជនពិការផងដែរ និងបានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។