មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង នៅខេត្តរតនគិរី

ចែលរំលែក

ខេត្តរតនគីរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី លោកទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គស្ដីពី ការត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុកអូរជុំ លោកមេឃុំប៉ូយ តំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងបងប្អូនជនជាតិដើមភាគតិច គ្រឹង សរុប ១៤៨  នាក់/ស្រី   ៦២ នាក់ ។

កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យឡើងវិញនូវខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសគឺ ជនជាតិ គ្រឹង ដែលចាត់ទុកថា ជាការត្រួតពិនិត្យជាលើកចុងក្រោយ នៃខ្លឹមសារនេះ ដោយមានគណៈកម្មាធិការសហគមន៍ ចាស់ទុំក្នុងភូមិ និងសមាជិកសហគមន៍ បានចូលរួមផ្តល់ជាមតិយោបល់យ៉ាងផុសផុល និងជាកិច្ចបញ្ចប់ពួកគាត់ បានយល់ស្របទៅលើខ្លឹមសារបទបញ្ជាផ្ទៃក្នុងនេះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និសប្បាយរីរាយបំផុត ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ