ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន​ ស្តីពីការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន​បូក៣លើកទី១៦ នៅប្រទេសសិង្ហបុរី។

ចែលរំលែក
photo 2023 11 21 15 25 36

ប្រទេសសិង្ហបុរី ៖ នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការនិងជាឧត្តមមន្រ្តីអាស៊ាន​ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន​ ស្តីពីការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ាន​បូក៣លើកទី១៦ ក្រោមប្រធានបទ​ “ការពង្រឹងវិធីសាស្រ្តផ្អែកលើសហគមន៍​និងការគាំពារសង្គម​ សម្រាប់ការកាត់បន្ថយភាពក្រីក្រ” នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំទាំង០២បានដំណើរការរយៈពេលពេញមួយថ្ងៃ ដោយបានពិភាក្សាសុីជម្រៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន​ និងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ាន​ លើប្រធានបទមួយចំនួនដូចជា​ ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រ ផលប៉ះពាល់ដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ លើកកម្ពស់យេនឌ័រក្នុងកម្មវិធីអភិវឌ្ឍន៍ជនបទ ការធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ការលុបបំបាត់ការប្រើប្រាស់ពលកម្មលើកុមារ និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយរោគរាលត្បាត កូវីដ១៩​ (COVID-19) ដែលគម្រោងទាំងនោះជាយន្តការមួយចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍបទ និងកាត់បន្ថយភាពក្រីក្រ។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានគាំទ្រគំនិតផ្តួចផ្តើមកម្មវិធីភូមិមួយ ផលិតផលមួយ និងស្នើដល់រាជរដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រគម្រោងនេះផងដែរ៕

photo 2023 11 21 15 25 34photo 2023 11 21 15 25 35 2photo 2023 11 21 15 25 35photo 2023 11 21 15 25 36

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ