មន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចំនួន ២រូប បានចូលរួមកិច្ចប្រជុំត្រីមាសទី៤ ឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ (DWG) ខេត្តក្រចេះ
- ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៧:១១ ព្រឹក
- សកម្មភាពក្រសួង
ក្រចេះ៖ ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វដឹកនាំកិច្ចប្រជុំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសថ្នាក់ស្រុកលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ និងមានការចូលរួមពីលោក ច័ន្ទ ប៊ុនរិទ្ធ ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ និងលោក ឈាង ស៊ីថា ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោក លោកស្រីក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មន្ត្រីជំនាញស្រុក និងអង្គការដៃគូសរុប៣០រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំមានចំនួន ៣ចំនុច៖
-ផ្ទៀងផ្ទាត់ទិន្នន័យចំនួនគ្រួសារចំនួនខ្នងផ្ទះមានបង្គន់ ខ្នងផ្ទះមិនទាន់មានបង្គន់ប្រើប្រាស់
-តាមដានផែនការ ODF ឃុំ ក្នុងស្រុក
-រៀបចំយុទ្ធសាស្រ្ត និងការវិភាជន៍ថវិកាឃុំសម្រាប់ការងារសង់បង្គន់អនាម័យ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ សម្រេចបាន៖
១.ស្រុកព្រែកប្រសព្វ មាន១៧,៥២៨គ្រួសារ, ខ្នងផ្ទះសរុប ១៦,៤៥០ខ្នងផ្ទះ, ខ្នងផ្ទះមានបង្គន់ចំនួន១២,០២៩ខ្នងផ្ទះ, ខ្នងផ្ទះមិនទាន់មានបង្គន់ចំនួន៤,៤១៤ខ្នងផ្ទះ។
២.បានរៀបចំផែនការ ODFតាមត្រីមាសនីមួយៗ ជំរុញខ្នងផ្ទះមិនទាន់មានបង្គន់, ចុះសម្អាតទិន្នន័យភូមិ, បានបង្កើតក្រុមការងារបច្ចេកទេសថ្នាក់ឃុំដើម្បីពន្លឿនការងារ ODFឃុំ។
៣.គ្រប់ឃុំបានដាក់ថវិកាសាងសង់បង្គន់ (ផ្នែកសេវាសង្គម)ជូន
គ្រួសារក្រ១ ក្រ២ ទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនីមួយៗ។
កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ និងមានភាពស្និទ្ធស្នាលបំផុត។