![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារប្រមូល និងផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (zoom meeting)
- ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៨:១៥ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារប្រមូល និងផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (zoom meeting) 2 photo 2023 11 14 17 20 18](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-14_17-20-18-1000x750.jpg)
រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងឯកឧត្តម បាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធនិម្មិត (zoom meeting) ជាមួយក្រុមការងារប្រមូល និងផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត សរុបចំនួន ៤០នាក់ ។
កិច្ចប្រជុំនេះមានគោលបំណងចង់ជំរុញការផ្សព្វផ្សាយស្តីពី សកម្មភាពចុះអនុវត្តការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរអភិវឌ្ឍន៍ជនបទគ្រប់រាជធានី ខេត្ត ក៏ដូចជាសមិទ្ធផលដែលក្រសួងសម្រេចបាននាពេលកន្លង ឱ្យមានភាពកាន់តែទូលំទូលាយ៕