មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បើកវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធសាស្ត្រទីផ្សារ និង ខ្សែច្រវ៉ាក់ផលិតកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍ ប្រជាពលរដ្ឋចំនួន ២៤ នាក់

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធសាស្ត្រទីផ្សារ និង ខ្សែច្រវ៉ាក់ផលិតកម្មដែលធ្វើបទបង្ហាញដោយលោកនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ជូនដល់

សិក្ខាកាមចំនួន ២៤ នាក់ ស្រី ១១នាក់។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានគោលបំណងអភិវឌ្ឍសមត្ថភាព និងផ្ដល់ចំណេះដឹងដល់ថ្នាក់ដឹកនាំមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមទីជនបទ លើជំនាញរៀបចំផែនការទីផ្សារ ខ្សែច្រវាក់ផលិតកម្ម

និងភាពជាអ្នកដឹកនាំសហគមន៍។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល បានរៀបចំការស្នាក់សម្រាប់សិក្ខាកាម និងបានរៀបចំកម្មវិធីដូចជា ការហាត់ប្រាណ, ការធ្វើសមាធិផ្ចង់ស្មារតី, ការចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន, ការបង្កើត

បណ្តាញទីផ្សារ, ការពិភាក្សាក្រុមដើម្បីចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមកអំពីយុទ្ធសាស្ត្រទីផ្សារ និងដំណោះស្រាយនានា ដែលបានកើតឡើងនៅក្នុងសហគមន៍ ព្រមទាំងមានកម្មវិធីទស្សនកិច្ចសិក្សាទៅកាន់អង្គការតុកកែញញឹមកម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់

អំពីដំណើរការ និងស្តាប់ការធ្វើបទបង្ហាញ អំពីផលិតកម្ម និងយុទ្ធសាស្ត្រទីផ្សាររបស់សហគមន៍ក្នុងអង្គការតុកកែញញឹមកម្ពុជាផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ