ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាបញ្ចប់ការអនុវត្តគម្រោង “លើកកម្ពស់ជីវភាពប្រជាជន” ហៅកាត់ថា គម្រោងលាភ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប

ចែលរំលែក
photo 2023 11 13 16 30 32 1

ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាបញ្ចប់ការអនុវត្តគម្រោង “លើកកម្ពស់ជីវភាពប្រជាជន” ហៅកាត់ថា គម្រោងលាភ ក្រោមអធិបតីភាព ឯកឧត្ដម ងី ច័ន្ទផល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

សិក្ខាសាលាបិទបញ្ចប់ការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានសមាសភាពអញ្ជើញចូលរួមមកពី តំណាងក្រសួង ស្ថាប័ន អង្គភាពពាន់ព័ន្ធ ដៃគូអភិវឌ្ឍ ភ្នាក់ងារអនុវត្តគម្រោង អង្គការសង្គមស៊ីវិល និងមីក្រូហិរញ្ញវត្ថុ រួមទាំងប្រជាពលរដ្ឋ ដែលជាអ្នកចូលរួម និងជាអ្នកទទួលផលអំពីការអនុវត្តគម្រោងលាភ សរុបប្រមាណ ៥៥០រូប ។

គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ មានរយៈពេលអនុវត្ត ៥ ឆ្នាំ ដោយបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ចាប់ពីខែមិថុនា ឆ្នាំ២០១៧ នឹងត្រូវបិទបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងហរិញ្ញប្បទានកម្ចីពីធនាគារពិភពលោក (World Bank)។ ដោយសារការឆ្លងរីករាតត្បាតនៃជំងឺសកល កូវីដ ១៩ កាលពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២១ សកម្មភាពមួយចំនួននៃគម្រោងលាភ ត្រូវផ្អាក និងមានការឯកភាពពីធនាគារពិភពលោក បានអនុញ្ញាតឱ្យអនុវត្តបន្ដរយៈពេល១ឆ្នាំបន្ថែម ដែលនឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕

photo 2023 11 13 16 30 31photo 2023 11 13 16 30 32 1photo 2023 11 13 16 30 33photo 2023 11 13 16 31 32

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ