![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![2 photo 2023 11 08 16 00 36](https://www.mrd.gov.kh/wp-content/uploads/2023/11/photo_2023-11-08_16-00-36-1000x750.jpg)
ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ-ពុធ ៩-១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យថែទាំសុខភាពជនបទ និងការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានសហការជាមួយអង្គការអនាគតកុមារ (AK) បានចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន៣ភូមិ ស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានលទ្ធផលដូចខាងក្រោម៖
– ភូមិសែនពេន មានគ្រួសារសរុប១៦៩គ្រួសារ និងមានខ្នងផ្ទះសរុបចំនួន១៥៧ខ្នង ជាភូមិទទួលបាន (ODF) ដោយផ្អែកលើទិន្នន័យ ៩៤% អត្រាគ្របដណ្តប់បង្គន់អនាម័យផ្ទាល់ខ្លួន និង ៥%អត្រាប្រើប្រាស់បង្គន់អនាម័យរួម
– ភូមិឈើទាល មានគ្រួសារសរុប២៥៣គ្រួសារ និងមានខ្នងផ្ទះសរុបចំនួន២៣៦ខ្នង ជាភូមិទទួលបាន (ODF) ដោយផ្អែកលើទិន្នន័យ ៩១% អត្រាគ្របដណ្តប់បង្គន់អនាម័យផ្ទាល់ខ្លួន និង ៨%អត្រាប្រើប្រាស់បង្គន់អនាម័យរួម
– ភូមិត្បែងជ្រុំ មានគ្រួសារសរុប៣០៩គ្រួសារ និងមានខ្នងផ្ទះសរុបចំនួន២៦៩ខ្នង ជាភូមិទទួលបាន (ODF) ដោយផ្អែកលើទិន្នន័យ ៩៧% អត្រាគ្របដណ្តប់បង្គន់អនាម័យផ្ទាល់ខ្លួន និង ៣%អត្រាប្រើប្រាស់បង្គន់អនាម័យរួម។
ការចុះផ្ទៀងផ្ទាត់ទិន្នន័យភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំង៣ភូមិនេះ ក៏បានការអញ្ជើញចូលរួមពីតំណាងអង្គការអនាគតកុមារ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សរុបចំនួន៥៧នាក់ ស្រី១៩នាក់។