
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកែប ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការ និង លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ចំនួន១៩រូប ដោយបាន៖
១- ស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានអនុវត្តរួចមក ។
២- ឯកឧត្តម បានសំណេះសំណាល សាកសួរសុខទុក្ខ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយផ្តោតទៅលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងកម្មវិធីអាទិភាពចំនួន៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមផ្តាំផ្ញើ និងណែនាំឲ្យមន្ត្រីនៃមន្ទីរអនុវត្តនូវកិច្ចការងារមួយចំនួនដែលចាំបាច់ត្រូវបំពេញ ក្នុងបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។