ឯកឧត្ដម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទប្រជុំចំនួន២លើក និងចុះចែកបង្គន់ចំនួន៤ឈុត និងសម្ភារផ្សេងៗ នៅក្នុងខេត្តរតនគិរី

ចែលរំលែក

ខេត្តរតនគិរី៖ ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្ដម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ PWG ។ បានដឹកនាំក្រុមការងារចុះស្រុកអណ្តូងមាស ដើម្បីនាំយកបង្គន់អនាម័យទៅអោយគ្រួសារក្រីក្រនៅឃុំញ៉ាង ភូមិចង។

ដែលមានសមាសភាពចូលរួមដូចជាអភិបាលស្រុក អភិបាលរងស្រុក កងកម្លាំងទាំ៣ប្រភេទ មេឃុំ មន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការ ភ្លែនមកពីប្រទេសកូរ៉េ អង្គការបណ្តុះកុមារ និងអង្គការវឌ្ឍនភាព

មានអ្នកចូលរួមសរុប ២៣នាក់ ស្រី ៥នាក់។

ជាកិច្ចចាប់ផ្តើមលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានធ្វើសេចក្ដីរាយការអំពីស្ថានភាពអនាម័យនៅក្នុងស្រុកអណ្តូងមាសទាំងមូល ជាលទ្ធផលស្រុកសម្រេចបានអត្រាគ្របដណ្តប់អនាម័យ៩៤%។

ឯកឧត្ដម ជា ថាវរិទ្ធ ជាប្រធាន PWG បានកត់សំគាល់ថាបន្ទាប់ពីបានដាក់ចេញនៅវិធានការអនុវត្តជាក់លាក់ ឃើញថាបង្គន់កើនឡើងពី ៧០% ទៅ ៩៤% ដូច្នេះការងារបន្តទាំងអស់គ្នាត្រូវបន្តជំរុញខ្នងផ្ទះដែលមិនទាន់មានបង្កន់អោយធ្វើបង្គន់ និងត្រូវសម្រេចអោយបាន ODF នៅក្នុងខែធ្នូ ឆ្នាំ២០២៣។ និងស្នើសុំអោយអង្គការភ្លែនអន្តរជាតិ និងអង្គការនានាបន្តការជួយគាំទ្រលើការងារទឹកស្អាតនិងអនាម័យនៅក្នុងស្រុកផ្សេងទៀត។

លោក ស៊ឹម ស៊ីដែន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ថ្លែងអំណរគុណចំពោះអង្គការភ្លែន និងអង្គការដៃគូ បានជួយគាំទ្រសកម្មភាពទឹកស្អាតនិងអនាម័យ ដែលបានជួយដល់ប្រជាជនក្នុងសហគមន៍មានសុខភាពល្អ និងសង្ឃឹមថាខេត្តរតនគិរីទទួលបាន ODF ខេត្ត នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

នៅថ្ងៃដដែលនេះ ឯកឧត្ដម អភិបារងខេត្ត បានបន្តដំណើរទៅប្រជុំនៅសាលាឃុំញ៉ាង  មានអ្នកចូលរួមសរុបចំនួន ៣៧នាក់ ៥នាក់។

លោកមេឃុំញ៉ាងបានធ្វើសេចក្ដីរាយការណ៍ថាមកដល់ពេលនេះនៅក្នុង ឃុំញ៉ាង អ្នកមានបង្គន់ចំនួន ៨៥% នៅសល់  ១៥% ទៀតនិងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២៣ នេះ។

ក្រុមការងារបាននាំយកបង្គន់ចំនួន៤ឈុត ទៅតំលើងជូនគ្រួសារក្រីក្រនៅក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលជាការផ្តល់ជូនដោយអង្គការវឌ្ឍនៈភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ