
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍សហគមន៍ជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអភិវឌ្ឍ “ភូមិគំរូ”
៥ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្រុមការងារទី២ នៃលេខាធិការដ្ឋានគ្រោះមហន្តរាយ ដែលដឹកនាំដោយលោក អាត ចាន់ដាវីដ អគ្គនាយករង និងជាអនុប្រធានជនបង្គោល មានការចូលរួមអមដំណើរដោយលោក វ៉ា ស៊ីណារ៉ុង និងលោក អ៊ឹង ឌីម៉ង់ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និងសហការជាមួយក្រុមការងារបច្ចេកទេសផ្លូវជនបទ របស់ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ចុះប្រមូលទិន្ន័យ នៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដែលបានទទួលរងការខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២៣ មានចំនួន៤ខ្សែ ប្រវែង៤៤ ៦០០ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកមង្គលបុរី និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។