
មន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ៥ អណ្ដូង នៅឃុំដារ ស្រុកមេមត់
- ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ស សេន អនុប្រធានមន្ទីរ និងក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានចុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ៥ អណ្ដូង ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងទឹកសុវត្ថិភាពដល់ប្រជាពលរដ្ឋជាអ្នកទទួលផលរស់នៅតាមតំបន់ជនបទ ដែលជួបប្រទះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។
បន្ទាប់ពីបានចុះសិក្សា និងពិនិត្យ មន្ត្រីជំនាញបានកំណត់ ទីតាំងសម្រាប់សាង់សង់អណ្ដូងទាំង ៥ ទីតាំង ដូចខាងក្រោម៖
១-នៅភូមិដារកណ្ដាល ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ នាង លាន ទីតាំងGPS: 11.788468, 106.095902
២-នៅភូមិដារត្បូង ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ សេង អោន ទីតាំងGPS: 11.786828, 106.09457
៣-នៅភូមិសាឡង់១ ចំនួន ០២ អណ្ដូង ម្ចាស់ផ្ទះ ឈ្មោះ ហឿប វីណា ទីតាំងGPS: 11.815884, 106.104912 និងឈ្មោះ ភឿក ភារុន ទីតាំងGPS: 11.806614, 106.110070
៤-នៅភូមិស្រែជ្រាំ ចំនួន ០១ អណ្ដូង ម្ចាស់ផ្ទះឈ្មោះ ជុំ ស៊ន់ ទីតាំងGPS: 11.828604, 106.024158៕