![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 6 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១:០០ ល្ងាច
- សកម្មភាពក្រសួង
![2 photo 2023 10 27 09 31 39 2](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-27_09-31-39-2-1000x613.jpg)
ខេត្តត្បូងឃ្មុំ៖ ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត និងជាប្រធាន PWGខេត្ត លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោក លោកស្រីអភិបាលរង ក្រុង-ស្រុកទាំង៧ សរុបចំនួន ៣៥នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត។
កិច្ចប្រជុំមានការឯកភាពគ្នា ដើម្បីកំណត់គោលដៅ និងយុទ្ធសាស្ត្រសម្រេចឱ្យបានស្ថានភាព ODF ខេត្តមុនដំណាច់ឆ្នាំ២០២៣។ ព្រមទាំងបង្ហាញសូចនាករ ODF តាមគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ ODF ដល់ថ្នាក់ខេត្ត ក្រុង ស្រុក និងតួអង្គពាក់ព័ន្ធ (សមាជិក PWG) ក្នុងការជំរុញឱ្យខេត្តសម្រេចបាន ODF
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ អត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យរបស់ខេត្តត្បូងឃ្មុំ សម្តេចបានប្រមាណ ៨៨,៤៣%។
កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់ និងមានសិទ្ធស្នាលបំផុត៕