![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាកម្មវិធី នៅខេត្តសៀមរាប
- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាកម្មវិធី នៅខេត្តសៀមរាប 2 photo 2023 10 28 11 23 06](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-28_11-23-06-1000x666.jpg)
ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាកម្មវិធី ដែលរៀបចំឡើងដោយ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសិក្ខាកាមចូលរួមពី តំណាងនាយកដ្ឋានទាំង១១ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរអភិវឌ្ឍន៍រាជធានី ខេត្ត ទាំង ២៥ សរុបចំនួន១០៥នាក់ ។
ឯកឧត្តម ផូ ផារិទ្ធ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ប្រសិទ្ធិភាព នៃការអនុវត្តថវិកាកម្មវិធី ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានយល់ដឹងអំពីវឌ្ឍនភាព នៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាពិសេសផ្ដោតសំខាន់លើ៖
-ការៀបចំផែនការថវិកាតាមប្រព័ន្ធ FMIS
-លទ្ធកម្មពេញលេញតាមប្រព័ន្ធ FMIS
-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS
ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានេះ ខិតខំប្រឹងប្រែងអនុវត្តថវិកាកម្មវិធីរបស់អង្គភាពខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុក៕