
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨”
២ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ច ស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ គណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវ ក្រាលដោយក្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុប ១២ ២០០ម ទទឹងខ្នងលើ ៤ម និង៥ម កម្រាស់ ២០សម ស្ថិតនៅឃុំព្រៃថ្នង ឃុំដានគោម និងឃុំដំបូកខ្ពស់ ស្រុកទឹកឈូ និងស្រុកអង្គរជ័យ ខេត្តកំពត (គម្រោងលេខ DRR-PM-2023-No.004) ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ប្រើប្រាស់ថវិកាជំពូក ៦១ ។
បន្ទាប់ពីគណៈកម្មការអន្តរក្រសួង បានត្រួតពិនិត្យ និងប្រជុំវាយតម្លៃរួចមក គណៈកម្មការបានសម្រេចទទួលយក 100% លើគម្រោងនេះ។