លោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យជាបឋមផ្លូវជនបទមួយខ្សែនៅស្រុកឈូក
- ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពត៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ឌុច សុផានិត អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោក ឡោ ឡូរ៉ុង ប្រធានការិយាល័យផ្លូវលំជនបទ និងមន្រ្ដី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក បានអញ្ជើញទៅពិនិត្យ និងសិក្សាជាបឋមផ្លូវជនបទមួយខ្សែ ប្រវែង ២០គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិ៤១ ទៅផ្លូវជាតិ៤៣ ដោយឆ្លងកាត់ឃុំចំនួន ៣ គឺ ឃុំត្រពាំងភ្លាំង ឃុំតាកែន និងឃុំល្បើក ក្នុងភូមិសាស្រ្ដស្រុកឈូកខេត្ដកំពត ។
សូមបញ្ជាក់ថា៖ ផ្លូវជនបទមួយខ្សែនេះត្រូវបាន ឯកឧត្តមអភិបាលខេត្តកំពត បានសំណូមពរសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលកែលម្អឡើងវិញ តាមរយ:ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្រ្ដីអញ្ជើញចុះទៅពិនិត្យស្ថានីយ៍យកទឹកស្អាតពីបរិយាកាស កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ៕