ឯកឧត្តម ជី សុីថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ “ គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់។
១៨ ម៉ោងមុន ថ្ងៃទី១១ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ប្រចាំខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សេដ្ឋា ប្រធាននាយកដ្ឋាន នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនាយកដ្ឋានសរុបចំនួន ១៧រូប ស្ត្រី ០២រូប។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបូកសរុបវឌ្ឍនភាពការងារក្នុង ខែតុលា ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងសំណូមពរក្នុងនាយកដ្ឋាន និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣។
កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយកិច្ចសហប្រតិបត្តិការល្អ ស្មារតីសាមគ្គីភាព និងស្និទ្ធស្នាលបំផុត។