
ឯកឧត្តម ជួប សំអាត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក
៥១ នាទីមុន ថ្ងៃទី១២ ខែមិនា ២០២៥
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បព្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោង រួមជាមួយលោកប្រធានការិយាល័យផ្លូវលំជនបទរបស់មន្ទីរ ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ វិស្វករប្រចាំការដ្ឋានរបស់គម្រោង លោក លោកស្រី មេឃុំបន្ទាយក្រាំង មេឃុំសំយោង និងមេឃុំបាសាក់ បានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងសំណង់សិល្បការ ចំនួន ០១ខ្សែ ប្រវែង ១៣ ៣៦៨ម៉ែត្រ ចាប់ពីឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដល់ឃុំបាសាក់ ស្រុកស្វាយជ្រំ ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-3) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តសម្រេចលទ្ធផលបាន ១៥%៕