
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៥:៤៥ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋាន រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសមាជិក សមាជិកា ទាំងអស់ដែលមានវត្ដមានក្នុងអង្គពិធីទាំងមូល
ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំបានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
១-សូម លោក លោកស្រី នាងកញ្ញា ដែលជាជំនួយការថ្នាក់ដឹកនាំ និងប្រធាន គ្រប់ការិយាល័យ ត្រូវយកចិត្តទុកដាក់អនុវត្តនិងផ្សព្វផ្សាយបន្តតាមសេចក្តីណែនាំខាងលើរបស់ ឯកឧត្តមរដ្ឋមន្រ្តី ឱ្យបានខ្ជាប់ខ្ជួន។
២-ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃរបស់ក្រសួង និងលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនិងមន្រ្តីរាជការឱ្យមានប្រសិទ្ធភាព។
៣-ត្រូវរអនុវត្តតាមទម្រង់បែបបទរដ្ឋបាល ដែលបានដាក់ចេញឱ្យអនុវត្ត ដើម្បីធានាឱ្យមានស្តង់ដាររួមសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ។
៤-គ្រប់ជំនួយការថ្នាក់ដឹកនាំ និងអង្គភាពទាំងអស់ត្រូវចូលរួមសហការគ្នា សាមគ្គីភាពគ្នាឱ្យល្អ ប្រសើរ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងបានល្អបន្ថែម។
ជាចុងបញ្ចប់ ឯកឧត្ដមប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងក្រៃលែងដល់
ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានខិតខំយ៉ាងពេញទំហឹងក្នុងការបំពេញការងារ ដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ។
សូមជូនពរសុខភាពល្អចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕