ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការរៀបចំពិធី និងឯកសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃអនុគណៈកម្មការរៀបចំពិធី និងឯកសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសមាសភាពចូលរួមពីឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក លោក លោកស្រី ដែលមានក្នុងសមាសភាព នៃអនុគណៈកម្មការរៀបចំពិធី និងឯកសារ នៃគណៈកម្មការរៀបចំសន្និបាត សរុបចំនួន ២០នាក់។

គោលបំណង នៃកិច្ចប្រជុំអនុគណៈកម្មការរៀបចំពិធី និងឯកសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ លើកទី២ ដើម្បីតាមដានវឌ្ឍនភាពការងារដែលបានបែងចែកភារកិច្ចកន្លងមក កាលពីកិច្ចប្រជុំលើកទី១ និងពិភាក្សាបំពេញបន្ថែមលើចំណុចខ្វះខាតនៅពេលរៀបចំសន្និបាត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ