ចឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសហការណ៍រវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងអង្គការសមាគមដៃគូរ លើកិច្ចការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រចាំត្រីមាសទី ៣ និងលើកទិសដៅបញ្ចប់ការងារត្រីមាសទី ៤ សម្រាប់ឆ្នាំ ២០២៣

ចែលរំលែក

រាជធានីភ្នំពេញ: នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសហការណ៍រវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងអង្គការសមាគមដៃគូរ លើកិច្ចការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រចាំត្រីមាសទី ៣ និងលើកទិសដៅបញ្ចប់ការងារត្រីមាសទី ៤ សម្រាប់ឆ្នាំ ២០២៣ និងមានសមាសភាពចូលរួមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការកម្មវិធីទី ៣ អនុរដ្ឋលរខាធិការទទួលបន្ទុក លោកស្រីអគ្គនាយករងរដ្ឋបាលហិញ្ញវត្ថុ លោកស្រី-លោក ប្រធាន អនុប្រធាន នាយកដ្ឋាន និងអង្គការសមាគមដៃគូរចំនួន ១២ អង្គការសមាគម សរុបអ្នកចូលរួមចំនួន ៣៩ នាក់ ។

អង្គពិធីទាំងមូលបានស្តាប់ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសមិទ្ធិផលការងារ ៣ ត្រីមាស របស់នាយកដ្ឋាន ដែលរួមសហការណ៍ជាមួយអង្គការសមាគមធ្វើកិច្ចការកន្លងមក លើវិស័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម បានលើកទឹកចិត្តឲ្យអង្គការសមាគមដៃគូរទាំងអស់ បន្តធ្វើកិច្ចសហការណ៍ជាមួយនាយកដ្ឋានបន្តទៀតដើម្បីជម្រុញល្បឿនការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណ និងការងារសកម្មភាពផ្សេងៗទៀត ស្របតាមវិស័យដែលមានចែងក្នុងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ដែលពិសេសចង់ឲ្យដៃគូរអង្គការសមាគមទាំងអស់យល់ថា ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច គឺជាការងារពហុវិស័យ ដែលមិនមែនផ្តោតតែលើការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណ ប៉ុណ្ណោះទេ ។

ឯកឧត្តមបានសំណូមពរ និងលើកទឹកចិត្តឲ្យអង្គការសមាគមដៃគូរចាស់និងថ្មី ត្រូវរួមគ្នាបង្កើតវប្បធម៌ធ្វើការឲ្យមានភាពជិតស្និទ និងតម្លាភាពជាមួយគ្នា ពិសេសសូមចាប់ផ្តើមដោយចេញពីជំហានទី ១ គឺ ការរួមគ្នាលើកទឹកចិត្តឲ្យជនជាតិដើមភាគតិច ប្រកាស់ចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណរបស់ខ្លួនជាមុនសិន មុននឹងរុញពហុវិស័យ និងសេវាមូលដ្ឋាននានាចូលអភិវឌ្ឍន៍ ហើយគប្បីបង្កើតពាក្យស្លោករួមមួយថា ៖ «បើមិនធ្វើការលើកទឹកចិត្តឲ្យជនជាតិដើមភាគតិចប្រកាសចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណទេ គឺស្មើរនឹងធ្វើការលុបបំបាត់អត្តសញ្ញាណរបស់ពួកគាត់» ។

កិច្ចប្រជុំបញ្ចប់ដោយភាពរីករាយជាមួយនឹងកិច្ចពិភាក្សាយ៉ាងផុសផុល ហើយក៏បានឯកភាពគ្នាលើផែនការមេ និងផែនការសកម្មភាពថ្មីៗថែមទៀត សម្រាប់ឆ្នាំ ២០២៤ ខាងមុខដែលនឹងត្រូវជួបប្រជុំដាក់ផែនការបន្ស៊ីសកម្មភាពថ្មីៗពីដើមឆ្នាំជាមួយគ្នា ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ