ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ អន្តរាគមន៍តភ្ជាប់ផ្លូវបន្ទាន់ របស់នាយកដ្ឋានផ្លូវលំជនបទ លើផ្លូវជនបទដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ០២ខ្សែ និងស្ពានឈើ១កន្លែង

ចែលរំលែក

ខេត្តពោធិ៍សាត់: នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសផ្លូវ និងមានការចូលរួមអមដំណើរដោយ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរងភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ និងលោកប្រធាន-អនុប្រធានការិយាល័យ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ អន្តរាគមន៍តភ្ជាប់ផ្លូវបន្ទាន់ របស់នាយកដ្ឋានផ្លូវលំជនបទ លើផ្លូវជនបទដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ០២ខ្សែ ដែលត្រូវបានតភ្ជាប់ឡើងវិញ ព្រមទាំងស្ពានឈើ១កន្លែងដូចខាងក្រោម៖

 

⁃ខ្សែទី១ ចាប់ពីផ្លូវ ទួលចារ-កែវមុន្នី មានប្រវែង ៩ ៣០០ម តភ្ជាប់ពីភូមិទួលចារ ឃុំអន្លង់វិល ស្រុកណ្តៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ (បានភ្ជាប់ចរាចររួចរាល់)។

⁃ខ្សែទី២ ចាប់ពីផ្លូវកែវមុន្នី-ផ្ទះគរ មានប្រវែង ៩ ២០០ម តភ្ជាប់ពី ភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង (មិនអាចភ្ជាប់ចរាចរបាន ដោយស្ថានភាពផ្លូវនៅសើមខ្លាំង មិនអាចអនុវត្តការងារបាន)

 

បន្ទាប់មកទៀត ក្រុមការងារបានបន្តចុះទៅត្រួតពិនិត្យ មើលស្ពានឈេី​ ១កន្លែងទៀត ដែលមានប្រវែង ១៣០ម៉ែត្រ ត្រូវរងការខូចខាតដាច់ស្ពានដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិតាដែស ឃុំសំរោង ស្រុកភ្នំវាញ ខេត្តពោធិ៍សាត់ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ