ឯកឧត្តម ជី ស៊ីថា ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”​ របស់មន្ទីរអភិវឌ្ឍន៍ជន​បទ​ខេត្ត​ត្បូងឃ្មុំ

ចែលរំលែក

ខេត្តត្បូងឃ្មុំ​ : ថ្ងៃចន្ទ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”​ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជន​បទ​ខេត្ត​ត្បូងឃ្មុំ។

 

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រភូអមដំណើររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងលោកប្រធានមន្ទីរ លោក​ ស្រីអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យសរុប ១៤នាក់ ដែលបម្រើការងារក្នុងការិយាល័យរួមមានដូចជាៈ ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងការិយាល័យផែនការ និងស្ថិតិ ដែលជាការិយាល័យ ស្ថិតនៅក្នុងអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងនុកម្មវិធីទី៦ នៃកម្មវិធីទី៤។

 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក​ អាន​ ស៊ីណា​ ប្រធានមន្ទីរ បានគោរពរាយការណ៍ជូនដោយសង្ខេបអំពីវឌ្ឍនភាពការងារ ការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ ជូន ឯកឧត្តមរដ្ឋលេខាធិការ និងអង្គពិធីទាំងមូល។

 

បន្ទាប់មក ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃការអនុវត្តអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤”តាមការិយាល័យជំនាញនីមួយៗយ៉ាងផុលផុសប្រកបដោយភាពស្និទស្នាល និងការទទួលខុសត្រូវ ខ្ពស់។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗចំនួនដូចតទៅ៖

 

– បន្តរួបរួមពង្រឹងសាមគ្គីភាពអនុវត្តការងារឱ្យបានជោគជ័យបន្តទៀតតាមគោលនយោបាយរបស់ក្រសួង ក៏ដូចជាកម្មវិធីអាទិភាពចំនួន ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

– បន្តរក្សារបបប្រជុំឱ្យបានទៀងទាត់​ ដេីម្បីដោះស្រាយបញ្ហាប្រឈម​ និងសំនូមពរ

 

– បន្តលេីកទឹកចិត្ត​ និងយកចិត្តទុកដាក់ដល់មន្ត្រីដែលមានពិការភាព​ និងមន្ត្រីមានផ្ទៃពោះជាដេីម

 

– បន្តរៀបចំផែនការសកម្មភាពការងារជូនក្រសួងឱ្យមានទៀងទាត់​ និងទាន់ពេលវេលា។

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានអញ្ជេីញចុះត្រួតពិនិត្យសហគមន៍ចិញ្ចឹមមាន់ស្រែ ដែលស្ថិតនៅក្នុងភូមិសំបួរ ឃុំគរ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ