នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣  និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣

ចែលរំលែក
photo 2023 10 09 09 34 25

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣  និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ។

ចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោកស្រីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន ជាប្រធានការិយាល័យ ជាអនុប្រធានការិយាល័យ អនុប្រធានមន្ទីរ និងជាប្រធានាការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង ១៥ សរុប ៤១ នាក់/ស្រី ១០ នាក់។ ក្នុងកិច្ចប្រជុំនោះឯកឧត្តមបានណែសូមឲ្យនាយកដ្ឋានយកចិត្តទុកដាក់លើការងារមួយចំនួនដែលសេសសល់មិនទាន់សម្រេចបានក្នុងឆ្នាំកន្លងមក និងទិសដៅការងារបន្តក្នុងឆ្នាំថ្មីបន្ទាប់ទៀត​ ដ៏ដូចជាផ្តល់អនុសាសន៍បន្ថែមជាច្រើនទៀត។ កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយភាពរីករាយ និងភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 10 09 09 33 59photo 2023 10 09 09 34 25photo 2023 10 09 09 34 38photo 2023 10 09 09 34 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ