ផ្លូវជនបទ២ខ្សែ ត្រូវបានក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ ដើម្បីត្រៀមតភ្ជាប់ផ្លូវបន្ទាន់ ដើម្បីសំរួលចរាចរជូនពលរដ្ឋឡើងវិញ
- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១០:២៥ ព្រឹក
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃសុក្រ ០៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ និង លោក និន ស៊ីណាត អនុប្រធាមន្ទីរទទួលបន្ទុក បានដឹកនាំមន្រ្តីបច្ចេកទេស ការិយាល័យផ្លូវជនបទ ចុះត្រួតពិនិត្យមើលនូវវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចអន្តរាគមន៍តភ្ជាប់ផ្លូវបន្ទាន់ ដើម្បីជូនប្រជាពលរដ្ឋធ្វើចរាចរឡើងវិញ របស់នាយកដ្ឋានផ្លូវលំជនបទ ក្នុងខេត្តពោធិ៍សាត់ លើផ្លូវជនបទចំនួន ០២ខ្សែ រួមមាន៖
⁃ ខ្សែផ្លូវទី១ ចាប់ពីផ្លូវ ទួលចារ-កែវមុន្នី មានប្រវែង ៩ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិទួលចារ ឃុំអន្លង់វិល ស្រុកណ្តៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។
⁃ ខ្សែផ្លូវទី២ ចាប់ពីផ្លូវកែវមុន្នី-ផ្ទះគរ មានប្រវែង ៩ ២០០ម៉ែត្រ តភ្ជាប់ពី ភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង។