
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១ ថ្ងៃមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣នេះ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបានដឹកនាំមន្ត្រីបច្ចេកទេសនៃការិយាល័យផ្លូវលំ ចុះពិនិត្យផ្លូវជនបទចំនួន២ខ្សែ នៅឃុំសឿ និងឃុំចំណោម ក្នុងស្រុកមង្គលបូរី ត្រូវបានជន់លិចដោយសារទឹកជំនន់ហូរស្រុតចុះតាមស្ទឹងពីស្រុកបវេល ខេត្ដបាត់ដំបង៖
-ខ្សែទី១ ផ្លូវបល្ល័ង្គជ្រៃលេខកូដ៩៤២T2( ផ្លូវក្រួសក្រហម) ប្រវែង២៦,៤០០ម៉ែត្រ ក្នុងឃុំសឿ ត្រូវបានទឹកហូរកាត់ប្រវែង១,០០០ម៉ែត្រ ដាច់តួផ្លូវ២០០ម៉ែត្រ ច្រោះជើងទេ១,០០០ម៉ែត្រ
-ខ្សែទី២ ផ្លូវសាយសាម៉ន លេខកូដ១៩៥៣T1(ផ្លូវកៅស៊ូ២ជាន់ និងក្រួសក្រហម) ប្រវែង១៨,១០០ម៉ែត្រត្រូវបានទឹកហូរកាត់ប្រវែង ២០០ម៉ែត្រ ច្រោះជើងទេ២០០ម៉ែត្រ ។