
ឯកឧត្តម ប៉ាវង្ស សុក្រឹត រដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប )នៅទីស្តីការក្រសួងមហាផ្ទៃ។
- ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨:២៥ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាវង្ស សុក្រឹត រដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប ) នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋានស្តីទី គ.ជ.អ.ប និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។
កិច្ចប្រជុំមានគោលបំណង៖
១. ពិនិត្យនិងពិភាក្សាលើ សេចក្តីព្រាងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
២. ប្រមូលធាតុចូលពីក្រសួងស្ថាប័ន លើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤
ជាលទ្ធផលលក្នុងអង្គប្រជុំនេះ៖
១. ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់បញ្ចូលផែនការសកម្មភាពរបស់ខ្លួន ក្នុងផែនការសកម្មភាពរួម របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប )
២. អង្គប្រជុំបានឯកភាពគ្នាកំណត់យកការកែលម្អផែនការសកម្មភាពឆ្នាំ២០២៤ នៅសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៣នេះ
៣. អង្គប្រជុំបានណែនាំឲ្យក្រសួងស្ថាប័នធ្វើបច្ចុប្បន្នភាពក្រុមការងារក្នុងគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប ) រៀងៗខ្លួនឲ្យបានសមស្របដើម្បីអនុវត្តបន្ត។