កម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ
- ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:០៦ ព្រឹក
- សកម្មភាពក្រសួង
ខេត្តស្ទឹងត្រែង: នៅរសៀលថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ អង្គពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ខេង ញ៉ុល អគាធិការរងនៃអគាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីរាជការរបស់មន្ទីរសរុប ២៣រូប។
កិច្ចប្រជុំនេះមានចំនួន២ របៀបវីរ:
១-អានរបាយការណ៍បូកសរុបលទ្ធផលការងារ៩ ខែឆ្នាំ២០២៣ ដោយ លោកព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
២-វិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរ
លទ្ធផលសម្រេចបានមានដូចខាងក្រោម:
-ឯកឧត្តមអធិបតីបានពាំនាំការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍។
-ពិនិត្យមើលលទ្ធភាព និងបូកសរុបលទ្ធផលការងារ ៩ខែឆ្នាំ២០២៣។
-ទទួល និងស្ដាប់នូវបញ្ញាប្រឈមនានាដែលកើតមានឡើងមន្ទីរ។
-ចូលរួម និងដោះស្រាយបញ្ហាប្រឈមតាមលទ្ធភាពជាក់ស្ដែង។
កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយកិច្ចសហប្រតិបត្តិល្អប្រសើរ និងភាពស្និទ្ធស្នាលបំផុត។