្រុមការងារបច្ចេកទេសនាយដ្ឋានថែទាំសុខភាពជនបទ បិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមរយ:ការពង្រឹងប្រព័ន្ធអនាម័យជនបទដល់អភិបាលរងក្រុងដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យថ្នាក់សង្កាត់

ចែលរំលែក

ខេត្តរតនគិរី៖ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនាយដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និង លោក អ៊ុក ច័ន្ទសោភា អនុប្រធានការិយាល័យ ដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបិទបញ្ចប់ការងារបណ្តុះបណ្តាលស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមរយ:ការពង្រឹងប្រព័ន្ធអនាម័យជនបទដល់អភិបាលរងក្រុងដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យថ្នាក់សង្កាត់ ដែលបានរៀបចំឡើងនៅក្នុងបរិវេនសាលាក្រុងបានលុង ខេត្តរតនគិរី និងមានសមាសភាពចូលរួមសរុបចំនួន១៧រូប/ស្រី៥រូប។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានគោលបំណងសំខាន់ គឺផ្តល់ចំណេះ និងជំនាញព្រមទាំងវិធីសាស្រ្តផ្សេងៗដល់សិក្ខាកាមឱ្យយល់ដឹងពីរបៀបអប់រំ និងជំរុញសហគមន៍ឱ្យផ្លាស់ប្តូរឥរិយាបថ ឈានទៅរកការសាងសង់ និងប្រើប្រាស់បង្គន់គ្រប់គ្រួសារ។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលទទួលបានលទ្ធផលដូចខាងក្រោម៖
១. សិក្ខាកាមទាំងអស់បានយល់ដឹងអំពីការអប់រំសហគមន៍ឱ្យផ្លាស់ប្តូរឥរិយាបទតាមគោលដៅរៀងៗខ្លួន។
២.សិក្ខាកាមបានយល់ដឹងពីរបៀបប្រើប្រាស់ឯកសារក្នុងការផ្ទៀងផ្ទាត់ស្ថានភាពODF។
៣.ចំនួនភូមិជាង៩០ភាគរយស្ថិតនៅក្នុងក្រុងបានលុងត្រៀមនឹង រៀបចំផ្ទៀងផ្ទាត់ស្ថានភាព ODF ឆាប់ៗក្នុងខែតុលានេះ។

សិក្ខាសាលាបានបញ្ចប់ដោយប្រកបដោយភាពជោគជ័យ កិច្ចសហប្រតិបត្តិការល្អប្រសើរ និងមានភាពស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ