ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បន្តចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់ : បន្ទាប់ពីទទួលបានការចាត់តាំង និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្រ្ដី នៅថ្ងៃអង្គារ ៤រោច ខែភទ្របទឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបន្តចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង លើផ្លូវជនបទទាំង ៦ខ្សែរួមមាន:

 

-ខ្សែទី១ : ផ្លូវរលួស មានប្រវែង ១១ ១០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលរងគ្រោះ ហូរច្រោះជើងទេផ្លូវ ១ ៨០០ម និងហូរច្រោះដីក្បាលលូ ៣កន្លែង ។

 

-ខ្សែទី២  : ផ្លូវផ្ទះគរ កែវមុន្នី មានប្រវែង ៩ ២០០ម ដែលបានហូរច្រោះកាត់ ផ្តាច់តួផ្លូវចំនួន ៣កន្លែង និងហូរច្រោះខ្នងផ្លូវ និងចិញ្ចើមផ្លូវប្រវែង ២ ៣០០ម ។ផ្លូវនេះ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុក កណ្តៀងនិងភូមិកែវមុនី សង្លាត់បន្ទាយដី ក្រុងពោធិ៍សាត់

 

-ខ្សែទី៣ : ស្ថានភាពស្ពាន ព្រៃក្តី ប្រវែង ៨៤ម ដែលរងការខូចខាតត្រូវទឹកហូរដាច់ប្រវែង ៤០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃក្តី ឃុំកណ្តៀង និងភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកណ្តៀង

 

-ខ្សែទី៤ : ស្ថានភាពស្ពាន ផ្លូវទួលចារ កែវមុនី  ប្រវែង ៩ ៣០០ម ដែលរងការខូចខាតត្រូវទឹកហូរដាច់និងច្រោះប្រវែង ១ ៨០០ម៉ែត្រ ស្ថិតក្នុងភូមិទួលចារ ឃុំអន្លង់វិល ស្រុកណ្តៀង និងសង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់

 

-ខ្សែទី៥ : ស្ថានភាពស្ពាន តាដែស ដែលមានប្រវែង ១៣០ម ដែលបានទឹកហូរកាត់ផ្តាច់ទាំងស្រុង។ ស្ពាននេះស្ថិតក្នុងភូមិ តាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ

 

-ខ្សែទី៦ : ស្ថានភាពស្ពានបេឡេភ្នំក្រវាញ ប្រវែង ១៣៨ម ដែលមានស្ថានភាពចាស់ទ្រុឌទ្រោម និងទឹកហូរច្រោះគ្រឹះទម្រសសរស្ពាន។ ស្ពាននេះស្ថិតនៅក្នុងទីរួមស្រុកភ្នំក្រវាញ ភ្ជាប់មកឃុំសំរោង ស្រុកភ្នំក្រវាញ  បច្ចុប្បន្ននៅធ្វើចរាចរណ៍បាន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ