កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា   និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ចែលរំលែក
photo 2023 10 03 16 11 41

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា   និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្ដីជាប់កិច្ចសន្យាទាំងអស់។

 

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ព្រមទាំងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

 

កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងអំពី សមិទ្ធិផលដែលមន្ទីរសម្រេចបានក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ និងត្រៀមចុះមូលដ្ឋានដើម្បីពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួនដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕

photo 2023 10 03 16 11 41 2photo 2023 10 03 16 11 41photo 2023 10 03 16 11 42photo 2023 10 03 16 11 43photo 2023 10 03 16 11 44photo 2023 10 03 16 11 45

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ