វគ្គបណ្តុះបណ្តាលថ្នាក់ស្រុកស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមរយៈវិធីសាស្ត្រពង្រឹង ប្រព័ន្ធអនាម័យជនបទ

ចែលរំលែក
photo 2023 10 03 09 36 10

ខេត្តក្រចេះ៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានលោកស្រី ឈឹម ច័ន្ទសុវណ្ណា អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ និងលោក សួស សំណាង អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បើកវគ្គបណ្តុះបណ្តាលថ្នាក់ស្រុកស្តីពី ការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមរយៈវិធីសាស្ត្រពង្រឹង ប្រព័ន្ធអនាម័យជនបទ ក្រោមអធិបតីភាព លោក សន ចំរ៉ុង អភិបាលរងនៃគណៈអភិបាលស្រុកចិត្របុរី និងមានការចូលរួមពីឃុំទាំង ១០ មន្ត្រីសុខាភិបាល និងគ្រូបង្រៀន ក្នុងស្រុកចិត្របុរី សរុប ២៨នាក់ ស្ត្រី១០នាក់ ដោយកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ០២- ០៤ ខែតុលា ឆ្នាំ២០២៣ ។

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗ ចំនួន ២រួមមាន៖

 

១. ផ្ដល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មី ដល់សិក្ខាកាម ដើម្បីពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត។

 

២. បង្ហាញសិក្ខាកាមឱ្យឃើញ លឺផ្ទាល់ពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលបានធ្វើឱ្យមូលដ្ឋានរបស់គាត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សូមបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅស្រុកចិត្របុរី ទទួលបានអាត្រាគ្របដណ្ដប់អនាម័យ ៧២.១៨% និងទទួកបានសេវាទឹកស្អាតប្រើប្រាស់ ៨៩. ៥ % ៕

photo 2023 10 03 09 36 10 2photo 2023 10 03 09 36 10 3photo 2023 10 03 09 36 10photo 2023 10 03 09 36 11 2photo 2023 10 03 09 36 11 3photo 2023 10 03 09 36 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ