
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១ ថ្ងៃមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តមណ្ឌលគិរី : នាថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែ តុលា ឆ្នាំ២០២៣ លោក យន់ សារោម ប្រធានមន្ទីរ បានដឹកនាំមន្ត្រីបច្ចេកទេស នៃអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ចុះពិនិត្យផ្លូវជនបទមួយខ្សែប្រវែង ៨ ៧០០ម៉ែត្រ តភ្ជាប់ពីផ្លូវ៧៦ ឃុំស្រែខ្ទុម ទៅកាន់ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងការខូចខាតដោយសារជំនាន់ទឹកភ្លៀង បណ្តាលឲ្យខូចខាតប្រវែង ៤ ៥០០ម៉ែត្រ។
បន្ទាប់ពីបានពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែលមន្ទីរបានចុះសហការជាមួយក្រុមហ៊ុនរ៉ែមាស អូរខ្វាវ ជួយសម្របសម្រួលគ្រឿងចក្រយកមកកៀរកិនកន្លែងលំបាក និងមានស្ថានភាពរអិល នៅផ្លូវមេម៉ង់ ចំនួន៤កន្លែងសរុបប្រវែង ១ ៥០០ម៉ោង ដើម្បីសម្រួលចរាចរណ៍ដំណើរការឡើងវិញ។
មន្ទីរនឹងសហការជាមួយក្រុមហ៊ុនរ៉ែមាស អូរខ្វាវ ធ្វើការជួសជុលផ្លូវដែលរងការខូចខាតខាងលើឡើងវិញ នៅក្រោយជំនន់ទឹកភ្លៀង ស្រកទៅវិញ៕